Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



សាស្តា 10:14

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មនុស្ស​ល្ងី‌ល្ងើ​ក៏​ពង្រីក​ពាក្យ​ពោល​ជា​ច្រើន ឯ​មនុស្ស​លោក​គេ​មិន​ដឹង​ជា​នឹង​កើត​មាន​អ្វី​ទេ ហើយ​ការ​អ្វី​ដែល​នឹង​កើត​មក​ខាង​ក្រោយ​ខ្លួន នោះ​តើ​អ្នក​ណា​នឹង​ថ្លែង​ប្រាប់​បាន

សូមមើលជំពូក ចម្លង

13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​លោក​បន្ថែម​សេចក្ដី​បះ‌បោរ ទៅ​លើ​អំពើ​បាប​របស់​លោក​ទៀត លោក​ទះ​ដៃ​បង្អាប់ នៅ​កណ្ដាល​ពួក​យើង ហើយ​ក៏​ចម្រើន​ពាក្យ​ពោល​ទាស់​នឹង​ព្រះ​ផង»។

លោក​យ៉ូប​បាន​បើក​មាត់ បញ្ចេញ​តែ​សេចក្ដី​ឥត​ប្រយោជន៍ ហើយបញ្ចេញ​ពាក្យ​សម្ដី​ឥត​បើ​គិត​វិញ»។

អ្នក​ណា​ដែល​និយាយ​ច្រើន នោះ​មិន​ខាន​នឹង​មាន​បាប​ឡើយ តែ​អ្នក​ណា​ដែល​ឃាត់​ទប់​បបូរ​មាត់​វិញ នោះ​ជា​មនុស្ស​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា។

អណ្ដាត​របស់​មនុស្ស​មាន​ប្រាជ្ញា ថ្លែង​ប្រាប់​ពី​ចំណេះ​ដឹង តែ​មាត់​របស់​មនុស្ស​ខ្លៅ បង្ហូរ​ចេញ​ជា​សេចក្ដី​ចម្កួត។

ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​ខំ​ធ្វើ នោះ​ធ្វើ​ឲ្យ​ខ្លួន​នឿយ​ហត់​គ្រប់​គ្នា ព្រោះ​គេ​មិន​ដឹង​ទៅ​ឯ​ទី​ក្រុង​តាម​ផ្លូវ​ណា​ទេ។

ដូច្នេះ យើង​យល់​ឃើញ​ថា គ្មាន​អ្វី​ប្រសើរ​ដល់​មនុស្ស ជា​ជាង​មាន​ចិត្ត​រីក‌រាយ​ក្នុង​ការ​ដែល​គេ​ធ្វើ​នោះ​ទេ ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​គេ តើ​មាន​អ្នក​ណា​អាច​នាំ​មនុស្ស​មក​មើល​ការ​ដែល​នឹង​កើត​មក​ក្រោយ​ពី​គេ​ស្លាប់​ទៅ​បាន?

ដ្បិត​ការ​ដែល​យល់​សប្តិ នោះ​កើត​មក​ដោយ​មាន​រវល់​ជា​ច្រើន ហើយ​សំឡេង​របស់​មនុស្ស​ល្ងី‌ល្ងើ ក៏​ឮ​ដោយ​មាន​ពាក្យ​សម្ដី​ច្រើន​ដែរ

ដ្បិត​តើ​មាន​អ្នក​ណា​ដឹង​ពី​អ្វីៗ​ដែល​ល្អ​សម្រាប់​មនុស្ស​ក្នុង​ជីវិត​នេះ គឺ​ក្នុង​អស់​ទាំង​ថ្ងៃ​នៃ​អាយុ​ដ៏​ឥត​ប្រយោជន៍ ដែល​រស់​នៅ​ដូច​ជា​ស្រមោល​នេះ តើ​អ្នក​ណា​អាច​នឹង​ប្រាប់​ដល់​មនុស្ស​បាន អំពី​អ្វីៗ​ដែល​នឹង​កើត​មក​ក្រោយ​ខ្លួន​នៅ​ក្រោម​ថ្ងៃ​នេះ?

នៅ​គ្រា​ដែល​មាន​សេចក្ដី​ចម្រើន ចូរ​មាន​ចិត្ត​អរ​សប្បាយ​ចុះ ហើយ​នៅ​គ្រា​ក្រក្រី ចូរ​ពិចារ‌ណា​វិញ ព្រះ​បាន​ដាក់​ទាំង​ពីរ​នោះ​នៅ​ទន្ទឹម​គ្នា ប្រយោជន៍​ឲ្យ​មនុស្ស​ស្វែង​រក ឲ្យ​យល់​មិន​បាន​ចំពោះ​ការ​ដែល​កើត​មក​នៅ​ពេល​ក្រោយ។

ដ្បិត​គេ​មិន​ដឹង​ថា​នឹង​មាន​ហេតុការណ៍​អ្វី​កើត​ឡើង​ទេ? តើ​អ្នក​ណា​អាច​ប្រាប់​ឲ្យ​គេ​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​បាន?

គ្រប់​ការ​ទាំង​នេះ យើង​បាន​ពិចារ‌ណា​នៅ​ក្នុង​ចិត្ត ដើម្បី​ឲ្យ​បាន​យល់​ច្បាស់ ឃើញ​ថា​មនុស្ស​សុចរិត និង​មនុស្ស​មាន​ប្រាជ្ញា ព្រម​ទាំង​កិច្ច‌ការ​របស់​គេ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​នៅ​ក្នុង​អំណាច​ព្រះ‌ហស្ត​របស់​ព្រះ ទោះ​បើ​ការ​នោះ​មក​ដោយ​ស្រឡាញ់ ឬ​សម្អប់​ក្តី នោះ​មនុស្ស​មិន​យល់​ទេ ប៉ុន្តែ ការ​ទាំង​អស់​ឃើញ​ច្បាស់​នៅ​ចំពោះ​មុខ​គេ

ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​តម្កើង​ខ្លួន​ទាស់​នឹង​យើង ដោយ‌សារ​មាត់​អ្នក ព្រម​ទាំង​ចម្រើន​ពាក្យ​របស់​អ្នក​ទាស់​នឹង​យើង​ផង យើង​បាន​ឮ​ហើយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម