Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



សាស្តា 10:10

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បើ​ដែក​រិល ម្ចាស់​មិន​សំលៀង​មុខ​ទេ នោះ​ត្រូវ​តែ​បព្ចោញ​កម្លាំង​ខ្លាំង រីឯ​ប្រាជ្ញា​តែង​ជួយ​ឲ្យ​មាន​ជោគជ័យ។

សូមមើលជំពូក ចម្លង

20 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ សូម​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា ដើម្បី​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ប្រយោជន៍​ឲ្យ​ទូល‌បង្គំ​បាន​ពិចារ‌ណា​ដឹង​ខុស​ត្រូវ ដ្បិត​តើ​មាន​អ្នក​ណា​អាច​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​មាន​គ្នា​ច្រើន​ទាំង​នេះ​បាន?»។

ខាង​ពួក​កូន​ចៅ​អ៊ីសា‌ខារ មាន​មនុស្ស​ដែល​អាច​សម្គាល់​ពេល​វេលា អាច​ដឹង​ថា​សាសន៍​អ៊ីស្រា‌អែល​ត្រូវ​ធ្វើ​យ៉ាង​ណា ឯ​អ្នក​ដែល​ជា​ប្រធាន​ក្នុង​ពួក​គេ នោះ​មាន​ពីររយ​នាក់ ហើយ​ពួក​បង‌ប្អូន​គេ​ក៏​ទទួល​តាម​បង្គាប់​គេ​ទាំង​អស់។

បើ​ពស់​បាន​ចឹក​មុន​ដែល​គ្រូ​អាយ‌លម្ពាយ​មក មាន​ប្រយោជន៍​អ្វី​ដល់​គ្រូ​អាយ‌លម្ពាយ​នោះ?

ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​ខំ​ធ្វើ នោះ​ធ្វើ​ឲ្យ​ខ្លួន​នឿយ​ហត់​គ្រប់​គ្នា ព្រោះ​គេ​មិន​ដឹង​ទៅ​ឯ​ទី​ក្រុង​តាម​ផ្លូវ​ណា​ទេ។

អ្នក​ណា​ដែល​រើ​ថ្ម​ចេញ នឹង​ត្រូវ​របួស​ដោយ​ថ្ម​នោះ ហើយ​អ្នក​ណា​ដែល​ពុះ​ឧស ក៏​មាន​អន្តរាយ​ដោយ‌សារ​ការ​នោះ​ឯង។

យើង​ឃើញ​ពិត​ថា ប្រាជ្ញា​រមែង​វិសេស​ជាង​ការ​ផ្តេស‌ផ្តាស ដូច​ជា​ពន្លឺ ក៏​វិសេស​ជាង​ងងឹត​ដែរ។

ប្រាជ្ញា​តែង​វិសេស​ជាង​គ្រឿង​ចម្បាំង តែ​មនុស្ស​មាន​បាប​តែ​ម្នាក់ រមែង​បំផ្លាញ​ការ​ល្អ​ជា​ច្រើន។

«មើល៍! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ចៀម​នៅ​កណ្តាល​ហ្វូង​ចចក ដូច្នេះ ត្រូវ​ឆ្លាត​ដូច​សត្វ​ពស់ ហើយ​ស្លូត​ដូច​សត្វ​ព្រាប។

ដ្បិត​កាល​មនុស្ស​ទាំង​អស់​ដឹង​ពី​ការ​ស្ដាប់​បង្គាប់​របស់​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​ក៏​ត្រេក​អរ​នឹង​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​ខាង​ការ​អ្វី​ដែល​ល្អ ហើយ​ល្ងង់​ខាង​ការ​អ្វី​ដែល​អាក្រក់។

បង‌ប្អូន​អើយ កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​ដូច​ជា​កូន​ក្មេង​ឡើយ ខាង​ឯ​សេចក្ដី​អាក្រក់ ចូរ​ដូច​ជា​កូន​ង៉ែ​ត​ចុះ តែ​ខាង​ឯ​ការ​យល់​ដឹង ចូរ​ពេញ​វ័យ​ឡើង។

ប្រសិន‌បើ​យើង​សំលៀង​ដាវ​របស់​យើងដែល​ភ្លឺ‌ចាំង ហើយ​ដៃ​យើង​ចាប់​កាន់​សេចក្ដី​យុត្តិ‌ធម៌ នោះ​យើង​នឹង​សង‌សឹក​បច្ចា​មិត្ត​របស់​យើង ហើយ​នឹង​សង​អស់​អ្នកដែល​ស្អប់​យើង។

ចូរ​ប្រព្រឹត្ត​ចំពោះ​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា ទាំង​ចេះ​ប្រើ​ពេល​វេលា​ផង។

ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​ទូល​សូមពី​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ដ្បិត​ទ្រង់​នឹង​ប្រទាន​ឲ្យ ឥត​បន្ទោស​ឡើយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម