គ្មានអ្នកណានឹកចាំពីអ្វីៗនៅជំនាន់មុនទេ ហើយជំនាន់មនុស្សទៅខាងមុខ ក៏នឹងមិននឹកចាំ ចំពោះអ្វីៗដែលមិនទាន់មាន ដែលនឹងមកដល់បន្ទាប់ទៀតដែរ។
ខ្មាំងសត្រូវបានវិនាសអន្តរាយអស់កល្បជានិច្ច ព្រះអង្គបានដករំលើងទីក្រុងនានារបស់គេ សេចក្ដីនឹកចាំពីពួកគេក៏បាត់ឈឹងទៅដែរ។
តើមានអ្វីណាមួយដែលគេអាចថា «នេះជារបស់ថ្មី» ទេ? គឺសុទ្ធតែមានតាំងពីបុរាណមក ក៏មាននៅអស់កល្ប មុនដែលមនុស្សយើងកើតមកផង។
ពីព្រោះអ្នកមានប្រាជ្ញា ក៏ដូចគ្នានឹងអ្នកល្ងីល្ងើដែរ គ្មានអ្នកណានឹកចាំពីមួយលើសជាងមួយជាដរាបទេ ដោយព្រោះយល់ឃើញថា នៅគ្រាជាន់ក្រោយ មនុស្សនឹងបានភ្លេចគេជាយូរលង់មកហើយ ដូច្នេះ មនុស្សមានប្រាជ្ញាគេមរណៈជាយ៉ាងណា គឺដូចជាមនុស្សល្ងីល្ងើដែរ
បន្ទាប់មក ខ្ញុំបានឃើញគេបញ្ចុះសពមនុស្សអាក្រក់ គេធ្លាប់ចេញចូលក្នុងទីបរិសុទ្ធ ហើយមនុស្សក៏បានសរសើរគេក្នុងទីក្រុង ជាកន្លែងដែលគេបានប្រព្រឹត្តដ៏អាក្រក់របស់ខ្លួន។ នេះក៏ជាការឥតប្រយោជន៍ដែរ។
ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ គេក៏គ្មានរង្វាន់អ្វីទៀតដែរ ព្រោះនឹកចាំពីគេបានសូន្យបាត់ហើយ។
មើល៍ ការខាងដើមទាំងប៉ុន្មានបានកន្លងទៅ ហើយការថ្មីដែលយើងថ្លែងប្រាប់នេះ យើងប្រាប់ពីការទាំងនោះ ដល់អ្នករាល់គ្នា មុនដែលកើតមកផង។