សាការី 3:9ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦មើល៍! ថ្មដែលយើងបានដាក់នៅមុខយេសួរ ថ្មតែមួយនោះមានភ្នែកប្រាំពីរ យើងនឹងចារឹកលើថ្មនោះ ហើយយើងនឹងដកអំពើទុច្ចរិតចេញពីស្រុកក្នុងមួយថ្ងៃ។ សូមមើលជំពូក |
បន្ទាប់មក គេនឹងលែងបង្រៀនអ្នកជិតខាង ហើយបងប្អូនគេរៀងខ្លួនទៀតថា៖ ចូរឲ្យស្គាល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា គេនឹងស្គាល់យើងគ្រប់ៗគ្នា តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុតក្នុងពួកគេ ព្រោះយើងនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយលែងនឹកចាំពីអំពើបាបគេទៀតជារៀងរហូតទៅ។