ពួកវង្សលេវីដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន ពួកវង្សស៊ីម៉ាយដោយខ្លួន ហើយប្រពន្ធគេដោយខ្លួនដែរ។
រួចមក កាលព្រះបាទដាវីឌបានយាងទៅដល់ភូមិបាហ៊ូរីម នោះឃើញមានមនុស្សម្នាក់ជាញាតិវង្សរបស់ស្ដេចសូល ឈ្មោះស៊ីម៉ាយ ជាកូនកេរ៉ា អ្នកនោះចេញមកទាំងជេរបណ្តើរ
ប៉ុន្តែ សាដុកជាសង្ឃ បេណាយ៉ាជាកូនយេហូយ៉ាដា ហោរាណាថាន់ ស៊ីម៉ាយ រេអ៊ី និងពួកអ្នកខ្លាំងពូកែរបស់ព្រះបាទដាវីឌ មិនបានចូលដៃជួយអ័ដូនីយ៉ាទេ។
ឯកូនស៊ីម៉ាយ គឺយ៉ាហាត ស៊ីណា យេអ៊ូស និងបេរាអ្នកទាំងបួននេះ ជាកូនស៊ីម៉ាយ
កូនរបស់គើសុន មានឡាអាដាន និងស៊ីម៉ាយ។
ឯបុត្ររបស់ពេដាយ៉ា គឺសូរ៉ូបាបិល និងស៊ីម៉ាយ បុត្រសូរ៉ូបាបិល គឺមស៊ូឡាម និងហាណានា ហើយសឡូមិត នាងជាកនិដ្ឋារបស់បុត្រទាំងពីរនោះ
ឯស៊ីម៉ាយមានកូនប្រុសដប់ប្រាំមួយនាក់ និងកូនស្រីប្រាំមួយនាក់ តែបងប្អូនគាត់មិនសូវមានកូនច្រើនទេ ពូជពង្សរបស់ស៊ីម្មាន មិនបានចម្រើន ដូចជាពួកកូនចៅយូដាទេ។
ក្នុងពួកកូនចៅហេម៉ាន មានយីអែល និងស៊ីម៉ាយ ក្នុងពួកកូនចៅយេឌូថិន មានសេម៉ាយ៉ា និងអ៊ូស៊ាល
ស្រុកទាំងមូលនឹងយំសោក គ្រប់ទាំងគ្រួសាររៀងៗខ្លួន គឺវង្សរបស់ដាវីឌដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន ពួកវង្សណាថាន់ដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន
ឯគ្រួសារឯទៀត គ្រប់ទាំងគ្រួដោយខ្លួន និងប្រពន្ធគេដោយខ្លួនដែរ»។
ពួកកូនរបស់គើសុន តាមពូជអំបូររបស់គេមាន លិបនី និងស៊ីម៉ាយ។
ពួកកូនរបស់កេហាត់ តាមពូជអំបូររបស់គេមាន អាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល។
ពួកកូនរបស់ម្រ៉ារី តាមពូជអំបូររបស់គេមាន ម៉ាលី និងមូស៊ី។ នេះហើយជាពូជអំបូររបស់ពួកលេវី តាមវង្សានុវង្សរបស់ឪពុកគេ។
តំណតពីគើសុនមក មានត្រកូលលិបនី និងត្រកូលស៊ីម៉ាយ។ នេះហើយជាពូជអំបូរគើសុន