Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



សាការី 1:9

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ខ្ញុំ​ទូល​សួរ​ថា ឱ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ទាំង​អស់​នេះ​ជា​អ្វី? ទេវតា​ដែល​ពោល​មក​ខ្ញុំ ក៏​ប្រាប់​ថា យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​ថា​ទាំង​អស់​នេះ​ជា​អ្វី»។

សូមមើលជំពូក ចម្លង

17 ការដាក់ឲ្យឆ្លើយតបគ្នា  

ទេវតា​របស់​ព្រះ‌យេហូវ៉ា​ពោល​មក​កាន់​បង​ក្នុង​សប្តិ​នោះ​ថា "យ៉ាកុប​អើយ" បង​ឆ្លើយ​ថា "ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់!"

ខ្ញុំ​ចូល​ទៅ​ជិត​ម្នាក់ ក្នុង​ចំណោម​អស់​អ្នក​ដែល​ឈរ​នៅ​ទី​នោះ ហើយ​សួរ​អត្ថ​ន័យ​ពិត​អំពី​ហេតុ‌ការណ៍​ទាំង​នោះ។ ដូច្នេះ អ្នក​នោះ​ក៏​ប្រាប់​ខ្ញុំ ហើយ​ទម្លាយ​ឲ្យ​ខ្ញុំ​ដឹង​ពី​ន័យ​កាត់​ស្រាយ​នោះ​ថា

ព្រះ‌យេហូវ៉ា​ឆ្លើយ​ដោយ​ពាក្យ​ល្អ គឺ​ជា​ពាក្យ​កម្សាន្ត ដល់​ទេវតា​ដែល​ពោល​មក​ខ្ញុំ​នោះ។

ខ្ញុំ​បាន​សួរ​ទេវតា​ដែល​ពោលមក​ខ្ញុំ​ថា៖ «តើ​នេះ​ជា​អ្វី?» ទេវតា​ប្រាប់​ខ្ញុំ​ថា៖ «នេះ​ជា​ស្នែង​ទាំង​ប៉ុន្មាន​ដែល​បាន​កម្ចាត់‌កម្ចាយ​ពួក​យូដា ពួក​អ៊ីស្រា‌អែល និង​ពួក​ក្រុង​យេរូ‌សាឡិម»។

ពេល​នោះ ឃើញ​ទេវតា​ដែល​ពោល​មក​ខ្ញុំ ចេញ​ទៅ ហើយ​ទេវតា​មួយ​ទៀត​បាន​មក​ជួប​គ្នា

ទេវតា​ដែល​បាន​សន្ទនា​ជា‌មួយ​ខ្ញុំមុន​នោះ ក៏​មក​ម្តង​ទៀត ដាស់​ខ្ញុំ​ឡើង ដូច​ជា​គេ​ដាស់​មនុស្ស​ឲ្យ​ភ្ញាក់​ពី​ដេក។

ពេល​នោះ ខ្ញុំ​ក៏​សួរ​ទេវតា​ថា៖ «តើ​ដើម​អូលីវ​ទាំង​ពីរ ដែល​នៅ​ខាង​ស្តាំ ខាង​ឆ្វេង​ជើង​ចង្កៀង​នោះ​ជា​អ្វី?»

ពេល​នោះ ទេវតា​ដែល​ពោល​មក​ខ្ញុំ ក៏​ចេញ​ទៅ ដោយ​ប្រាប់​ខ្ញុំ​ថា៖ «ចូរ​ងើយ​មើល​អ្វី​ដែល​ចេញ​ទៅ​នោះ»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម