Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



សាការី 1:21

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​សួរ​ថា៖ «តើ​អ្នក​ទាំង​នេះ​មក​ធ្វើ​អ្វី?» ទេវតា​ប្រាប់​ថា៖ «គឺ​ស្នែង​ទាំង​នេះ​ដែល​កម្ចាត់‌កម្ចាយ​ពួក​យូដា ដែល​គ្មាន​អ្នក​ណា​ងើប​ក្បាល​ឡើង​ទៀត តែ​ពួក​នេះ​បាន​មក​បំភ័យ​គេ ហើយ​វាយ​ទម្លាក់​ស្នែង​របស់​សាសន៍​ដទៃ ដែល​បាន​លើក​ស្នែង​នេះ​ទាស់​នឹង​ស្រុក​យូដា ដើម្បី​កម្ចាត់‌កម្ចាយ​គេ»។

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «យើង​នឹង​កាត់ អស់​ទាំង​ស្នែងរបស់​មនុស្សអាក្រក់ចេញ តែយើង​នឹង​លើក​ស្នែង របស់​មនុស្ស​សុចរិត​ឡើង»។

ដ្បិត​មើល៍ ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ​កំពុង​តែ​អ៊ូអែរ អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ​គេ​ងើប​ក្បាល​ហើយ។

ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ការ​ដែល​ព្រះ‌អង្គ​គិត​ធ្វើ ព្រះ‌អង្គ​បាន​សម្រេច​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​បង្គាប់​ពី​ចាស់​បុរាណ គឺ​ព្រះ‌អង្គ​បាន​រំលំ ឥត​ប្រណី ហើយ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​មាន​អំណរ​ពី​ដំណើរ​នាង ព្រះ‌អង្គ​បាន​លើក​តម្កើង​ស្នែង​របស់​ពួក ដែល​ត​តាំង​នឹង​នាង។

ខ្ញុំ​ក៏​ឮ​បុរស​ម្នាក់​ដែល​ស្លៀក‌ពាក់​សំពត់​ទេស​ឯក ដែល​ឈរ​នៅ​លើ​ទឹក​ទន្លេ លោក​លើក​ដៃ ទាំង​ស្តាំ​ទាំង​ឆ្វេង​ទៅ​លើ​មេឃ ហើយ​ស្បថ​ដោយ​នូវ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​អស់‌កល្ប​ជា‌និច្ច​ថា៖ «ហេតុ​ការណ៍​នេះ​នឹង​មាន​រយៈ​ពេល​មួយ​ខួប ពីរ​ខួប និង​កន្លះ​ខួប ហើយ​កាល​ណា​គេ​បាន​បង្ហើយ​ការ​បំបែក​អំណាច​របស់​ប្រជា‌ជន​បរិសុទ្ធ​រួច​ហើយ នោះ​គ្រប់​ការ​ទាំងអស់​នេះ​នឹង​បាន​សម្រេច»។

ខ្ញុំ​បាន​សួរ​ទេវតា​ដែល​ពោលមក​ខ្ញុំ​ថា៖ «តើ​នេះ​ជា​អ្វី?» ទេវតា​ប្រាប់​ខ្ញុំ​ថា៖ «នេះ​ជា​ស្នែង​ទាំង​ប៉ុន្មាន​ដែល​បាន​កម្ចាត់‌កម្ចាយ​ពួក​យូដា ពួក​អ៊ីស្រា‌អែល និង​ពួក​ក្រុង​យេរូ‌សាឡិម»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម