សាការី 1:14ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដូច្នេះ ទេវតាដែលពោលមកខ្ញុំ ក៏ប្រាប់ខ្ញុំថា៖ «ចូរប្រកាសថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ យើងមានសេចក្ដីប្រចណ្ឌជាខ្លាំង ចំពោះក្រុងយេរូសាឡិម និងភ្នំស៊ីយ៉ូន សូមមើលជំពូក |
ឯសេចក្ដីចម្រើននៃរដ្ឋបាលព្រះអង្គ និងសេចក្ដីសុខសាន្តរបស់ព្រះអង្គ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ និងនគរនៃព្រះអង្គឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ គឺសេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ា នៃពួកពលបរិវារនឹងសម្រេចការនេះ។
ឱអេប្រាអិមអើយ តើឲ្យយើងបោះបង់អ្នកម្ដេចបាន? ឱអ៊ីស្រាអែលអើយ តើឲ្យយើងប្រគល់អ្នកទៅគេម្ដេចបាន? តើឲ្យយើងធ្វើចំពោះអ្នក ដូចក្រុងអាត់ម៉ាម្ដេចបាន? តើឲ្យយើងប្រព្រឹត្តនឹងអ្នក ដូចក្រុងសេបោម្តេចបាន? យើងមិនដាច់ចិត្តធ្វើទៅកើតទេ សេចក្ដីអាណិតអាសូររបស់យើងបានរំជួលឡើង ហើយចិត្តយើងក៏ទន់ទៅ។