ក្រោយនោះមក ខ្ញុំឃើញទេវតាបួនរូប ឈរនៅជ្រុងផែនដីទាំងបួន ទាំងទប់ខ្យល់នៅផែនដីទាំងបួនទិស មិនឲ្យបក់មកលើផែនដី សមុទ្រ ឬដើមឈើណាឡើយ។
ព្រះអង្គនឹងលើកទង់មួយឡើង សម្រាប់អស់ទាំងសាសន៍ ហើយនឹងប្រមូលពួកព្រាត់ប្រាស នៃសាសន៍អ៊ីស្រាអែល ព្រមទាំងរួបរួមពួកខ្ចាត់ខ្ចាយរបស់សាសន៍យូដា មកពីទិសទាំងបួននៃផែនដី។
យើងនេះ គឺព្រះយេហូវ៉ា ជាអ្នកថែរក្សា យើងនឹងស្រោចទឹកជានិច្ច ហើយមើលថែទាំងយប់ទាំងថ្ងៃ ក្រែងអ្នកណាធ្វើឲ្យអន្តរាយ
ព្រះអង្គបានបណ្តេញគេ ព្រះអង្គបាននិរទេសគេ ដោយព្រះហឫទ័យសន្តោស គឺព្រះអង្គបានផាត់គេចេញ ដោយខ្យល់គំហុករបស់ព្រះអង្គ នៅថ្ងៃដែលខ្យល់ពីទិសខាងកើតបក់មក។
យើងនឹងនាំខ្យល់មកពីទិសទាំងបួន ធ្លាក់លើស្រុកអេឡាំ ហើយកម្ចាត់កម្ចាយគេទៅគ្រប់ទិសទាំងបួននោះ ឥតមាននគរណាមួយ ដែលពួកបំបរបង់របស់សាសន៍អេឡាំមិនបានទៅដល់នោះឡើយ។
ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរថ្លែង ហើយប្រាប់ដល់ខ្យល់ ឱកូនមនុស្សអើយ ចូរថ្លែងទំនាយចុះ ត្រូវប្រាប់ដល់ខ្យល់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឱខ្យល់ដង្ហើម ចូរមកពីខ្យល់ទាំងបួនទិស ផ្លុំលើខ្មោចស្លាប់ទាំងនេះ ឲ្យមានជីវិតរស់ឡើង»។
«ឱកូនមនុស្សអើយ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលមកស្រុកអ៊ីស្រាអែលដូច្នេះថា ដល់កំណត់ហើយ គឺដល់ចុងបំផុតនៃស្រុកទាំងបួនទិសហើយ។
កាលស្តេចនោះមានអំណាចថ្កុំថ្កើងហើយ នោះនគររបស់ស្ដេចក៏ត្រូវបែកបាក់ ហើយបែងចែកទៅឲ្យទិសទាំងបួននៅក្រោមមេឃ តែមិនមែនចែកឲ្យពូជពង្សរបស់ស្តេចទេ ក៏មិនមានអំណាចដូចស្តេចមុនដែលធ្លាប់គ្រប់គ្រងដែរ ដ្បិតរាជ្យនោះនឹងត្រូវយកចេញ ហើយធ្លាក់ក្នុងកណ្ដាប់ដៃអ្នកផ្សេងវិញ។
ដានីយ៉ែលបរិយាយថា៖ «មើល៍ ក្នុងនិមិត្តរបស់ខ្ញុំនៅពេលយប់ ខ្ញុំឃើញខ្យល់ទាំងបួនទិសនៅលើអាកាស ធ្លាក់ចុះមកលើមហាសមុទ្រ
ពពែឈ្មោលនោះតម្កើងខ្លួនយ៉ាងក្រៃលែង តែកាលវាមានអំណាចខ្លាំង នោះស្នែងធំក៏ត្រូវបាក់ រួចមានស្នែងបួនទៀតគួរឲ្យស្ញែងដុះឡើងជំនួស ស្នែងទាំងនោះកន្ធែកទៅរកទិសទាំងបួន។
ប៉ុន្តែ ព្រះយេហូវ៉ាបានធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកលើសមុទ្រ កើតមានព្យុះយ៉ាងធំនៅសមុទ្រ បណ្ដាលឲ្យសំពៅស្ទើរតែបែកបាក់។
ខ្ញុំបានងើយមើលម្តងទៀត ឃើញមានរទេះបួនចេញពីជ្រលងភ្នំមក ឯភ្នំទាំងពីរនោះជាភ្នំលង្ហិន។
ទេវតាឆ្លើយមកខ្ញុំថា៖ «នេះជាខ្យល់ទាំងបួនទិសនៅលើអាកាស ដែលចេញពីព្រះអម្ចាស់នៃផែនដីទាំងមូល។
លោកនឹងចាត់ពួកទេវតារបស់លោកឲ្យចេញទៅ ទាំងមានសំឡេងត្រែឮរំពង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំងបួន ចាប់ពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង»។
ពេលនោះ លោកនឹងចាត់ពួកទេវតា ឲ្យទៅប្រមូលពួករើសតាំងរបស់លោក ពីទិសទាំងបួន តាំងពីចុងផែនដីម្ខាង រហូតដល់ចុងផែនដីម្ខាង»។
ហើយវានឹងចេញទៅ បញ្ឆោតជាតិសាសន៍នានា នៅជ្រុងទាំងបួននៃផែនដីឲ្យវង្វេង គឺសាសន៍កុក និងសាសន៍ម៉ាកុក ដើម្បីប្រមូលគេមកច្បាំង។ ពួកគេមានចំនួនច្រើនដូចគ្រាប់ខ្សាច់នៅមាត់សមុទ្រ។
រួចខ្ញុំឮដូចជាមានសំឡេងមួយនៅកណ្ដាលសត្វមានជីវិតទាំងបួន ពោលថា៖ «អង្ករស្រូវសាលីមួយនាលិ ថ្លៃមួយដេណារី ហើយអង្ករស្រូវឱកបីនាលិ ក៏ថ្លៃមួយដេណារីដែរ តែកុំបង្ខូចប្រេង និងស្រាទំពាំងបាយជូរឡើយ!»។
«កុំអាលធ្វើទុក្ខផែនដី សមុទ្រ ឬដើមឈើណាឡើយ ទម្រាំយើងបានបោះត្រានៅលើថ្ងាសពួកអ្នកបម្រើរបស់ព្រះនៃយើងសិន»។
ទេវតាទីមួយផ្លុំត្រែរបស់ខ្លួនឡើង ស្រាប់តែមានព្រឹល និងភ្លើងលាយដោយឈាម បោះទៅលើផែនដី រួចផែនដីមួយភាគបីក៏ឆេះអស់ ព្រមទាំងដើមឈើមួយភាគបី និងស្មៅទាំងអស់ដែរ។
សំឡេងនោះពោលទៅកាន់ទេវតាទីប្រាំមួយ ដែលកាន់ត្រែថា៖ «ចូរស្រាយទេវតាទាំងបួន ដែលចងទុកនៅទន្លេអ៊ើប្រាតដ៏ធំនោះទៅ!»។
មានគេបង្គាប់កណ្ដូបទាំងនោះ កុំឲ្យបំផ្លាញស្មៅនៅផែនដី ឬរបស់ណាខ្ចី ឬដើមឈើណាឡើយ គឺធ្វើទុក្ខតែអស់អ្នកណា ដែលគ្មានត្រារបស់ព្រះនៅថ្ងាសប៉ុណ្ណោះ។