តែគ្មានអ្នកណាម្នាក់អាចនឹងបើកក្រាំងនោះ ឬក្រឡេកមើលបានឡើយ សូម្បីនៅស្ថានសួគ៌ នៅផែនដី ឬនៅក្រោមដីក៏ពុំបានដែរ
យើងបានសង្កេតមើល តែមិនឃើញមនុស្សណាមួយសោះ ទោះទាំងនៅក្នុងពួកទាំងនោះ ក៏ឥតមានណាមួយ ជាអ្នកប្រឹក្សា ដែលកាលណាយើងនឹងសួរ នោះនឹងអាចឆ្លើយមួយម៉ាត់បានឡើយ។
ដ្បិតតើអ្នកណាបានស្គាល់គំនិតរបស់ព្រះអម្ចាស់? ឬតើអ្នកណាបានធ្វើជាអ្នកជួយគំនិតដល់ព្រះអង្គ?
ដើម្បីពេលណាឮព្រះនាមព្រះយេស៊ូវ នោះគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី និងនៅក្រោមដីត្រូវលុតចុះ
ពេលនោះ ខ្ញុំឮគ្រប់ទាំងអស់ដែលមានជីវិត នៅស្ថានសួគ៌ នៅផែនដី នៅក្រោមដី ហើយនៅក្នុងសមុទ្រ និងគ្រប់ទាំងអស់ដែលនៅស្ថានទាំងនោះ ពោលថា៖ «សូមថ្វាយព្រះពរ កិត្តិនាម សិរីល្អ និងព្រះចេស្តា ដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ហើយដល់កូនចៀម នៅអស់កល្បជានិច្ចរៀងរាបតទៅ»។
ហើយខ្ញុំក៏ចាប់ផ្តើមយំជាខ្លាំង ដោយព្រោះគ្មានអ្នកណាស័ក្តិសមនឹងបើក ឬក្រឡេកមើលក្រាំងនោះបានទេ។