វិវរណៈ 3:9ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦មើល៍! យើងនឹងធ្វើឲ្យក្រុមជំនុំរបស់អារក្សសាតាំង ជាអ្នកដែលហៅខ្លួនឯងថាជាសាសន៍យូដា តែមិនមែនទេ គេនិយាយកុហក។ យើងនឹងឲ្យគេមកក្រាបសំពះនៅទៀបជើងរបស់អ្នក ព្រមទាំងឲ្យគេដឹងថា យើងបានស្រឡាញ់អ្នកមែន។ សូមមើលជំពូក |
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «កម្រៃនៃស្រុកអេស៊ីព្ទ ហើយផលចម្រើននៃស្រុកអេធីយ៉ូពី និងពួកសេបា ជាមនុស្សមានមាឌធំ នឹងមកឯអ្នក ហើយខ្លួនគេនឹងបានជារបស់អ្នកដែរ គេនឹងដើរតាមក្រោយអ្នក គេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយទម្លាក់ខ្លួនក្រាបចុះអង្វរចំពោះអ្នក ដោយពាក្យថា ព្រះគង់ជាមួយលោកពិត គ្មានព្រះឯណាទៀតក្រៅពីព្រះអង្គឡើយ»។