វិវរណៈ 3:1ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦«ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងសើដេសថា៖ ព្រះអង្គដែលមានព្រះវិញ្ញាណទាំងប្រាំពីរ និងផ្កាយទាំងប្រាំពីរ ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា "យើងស្គាល់ការដែលអ្នកប្រព្រឹត្តហើយ អ្នកមានឈ្មោះថារស់ តែអ្នកស្លាប់ទេ។ សូមមើលជំពូក |
"យើងស្គាល់កន្លែងដែលអ្នករស់នៅហើយ គឺកន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំង តែអ្នកកាន់ខ្ជាប់តាមឈ្មោះយើង ហើយមិនបានបោះបង់ចោលជំនឿដល់យើងឡើយ ទោះក្នុងគ្រាដែលគេបានសម្លាប់អាន់ទីប៉ាស ជាស្មរបន្ទាល់ស្មោះត្រង់របស់យើងនៅកណ្ដាលអ្នករាល់គ្នា ជាកន្លែងដែលអារក្សសាតាំងនៅនោះក៏ដោយ។