វិវរណៈ 21:22ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ខ្ញុំមិនឃើញមានព្រះវិហារនៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត និងកូនចៀម ជាព្រះវិហាររបស់ក្រុងនោះ។ សូមមើលជំពូក |
សត្វមានជីវិតទាំងបួននោះ សត្វនីមួយៗមានស្លាបប្រាំមួយ មានភ្នែកពេញខ្លួននៅជុំវិញ និងនៅខាងក្នុងដែរ។ គេពោលពាក្យឥតឈប់ឈរទាំងយប់ទាំងថ្ងៃថា៖ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ដែលទ្រង់គង់នៅតាំងពីដើម គង់នៅសព្វថ្ងៃ ហើយដែលត្រូវយាងមក»។