វិវរណៈ 2:24ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ប៉ុន្តែ ចំពោះពួកអ្នកឯទៀតក្នុងចំណោមអ្នករាល់គ្នា នៅក្រុងធាទេរ៉ា គឺអស់អ្នកដែលមិនកាន់តាមសេចក្ដីបង្រៀននោះ ក៏មិនស្គាល់អ្វីដែលអ្នកខ្លះហៅថា "ជម្រៅរបស់អារក្សសាតាំង" នោះយើងប្រាប់អ្នករាល់គ្នាថា យើងមិនផ្ទុកបន្ទុកអ្វីទៀតលើអ្នករាល់គ្នាទេ សូមមើលជំពូក |
"យើងស្គាល់កន្លែងដែលអ្នករស់នៅហើយ គឺកន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំង តែអ្នកកាន់ខ្ជាប់តាមឈ្មោះយើង ហើយមិនបានបោះបង់ចោលជំនឿដល់យើងឡើយ ទោះក្នុងគ្រាដែលគេបានសម្លាប់អាន់ទីប៉ាស ជាស្មរបន្ទាល់ស្មោះត្រង់របស់យើងនៅកណ្ដាលអ្នករាល់គ្នា ជាកន្លែងដែលអារក្សសាតាំងនៅនោះក៏ដោយ។