Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



វិវរណៈ 2:14

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ យើង​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​អ្នក ព្រោះ​នៅ​ទី​នោះ មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម ជា​អ្នក​ដែល​បង្រៀន​ឲ្យ​បាឡាក​ដាក់​អន្ទាក់ នៅ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល ដើម្បី​នាំ​ឲ្យ​គេ​បរិ‌ភោគ​តង្វាយ ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឲ្យ​ប្រព្រឹត្ត​សហាយ​ស្មន់​ផង ។

សូមមើលជំពូក ចម្លង

30 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​នឹង​មាន​គេ​បង្គាប់​ថា ចូរ​លើក​ដី​ឡើង ចូរ​លើក​ដី​ឡើង ចូរ​រៀបចំ​ថ្នល់ ហើយ​យក​ថ្ម​ចំពប់​ចេញ​ពី​ផ្លូវ របស់​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ។

ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល​យើង​នឹង​ដាក់​ថ្ម​ចំពប់​មួយ​នៅ​មុខ​ជន​ជាតិ​នេះ ហើយ​ទាំង​ឪពុក ទាំង​កូន​នឹង​ចំពប់​លើ​ថ្ម​នោះ​ជា‌មួយ​គ្នា ហើយ​ទាំង​អ្នក​ជិត​ខាង និង​មិត្ត​សម្លាញ់​របស់​គេ​ផង គេ​នឹង​ត្រូវ​វិនាស​ទាំង​អស់។

មួយ​ទៀត កាល​ណា​មនុស្ស​សុចរិត​បាន​លះ​ចោល​អំពើ​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​យើង​ដាក់​ហេតុ​ឲ្យ​ចំពប់​នៅ​មុខ​គេ នោះ​គេ​នឹង​ត្រូវ​ស្លាប់ ហើយ​ដោយ​ព្រោះ​អ្នក​មិន​បាន​ប្រាម‌ប្រាប់​គេ នោះ​គេ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន​គេ ហើយ​នឹង​លែង​មាន​សេចក្ដី​នឹក​ចាំ​ពី​អំពើ​សុចរិត​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត​នោះ​ដែរ តែ​យើង​នឹង​ទារ​ឈាម​គេ​ពី​ដៃ​អ្នក​វិញ។

ដោយ​ព្រោះ​គេ​បាន​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​រូប​ព្រះ​របស់​គេ ហើយ​បាន​ត្រឡប់​ជា​សេចក្ដី​ទុច្ចរិត ដែល​នាំ​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល​ចំពប់​ដួល បាន​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​បាន​លើក​ដៃ​ទាស់​នឹង​គេ ហើយ​គេ​នឹង​ត្រូវ​រង​ទ្រាំ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន។

ឥឡូវ​នេះ មើល៍ ទូល‌បង្គំ​នឹង​ទៅ​ជួប​ប្រជាជន​របស់​ទូល‌បង្គំ​វិញ។ សូម​យាង​មក​នេះ ទូល‌បង្គំ​សូម​ទូល​ថ្វាយ​ព្រះ‌ករុណា អំពី​ការ​ដែល​ប្រជាជន​នេះ​នឹង​ធ្វើ​ចំពោះ​ប្រជាជន​របស់​ព្រះករុណា នៅ​ពេល​ខាង​មុខ»។

មើល៍! ស្ត្រី​ទាំង​នេះ​ហើយ​ដែល​បាន​នាំ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​រំលង ទាស់​នឹង​ព្រះ‌យេហូវ៉ា ពី​រឿង​នៅ​ពេអរ ដោយ‌សារ​សេចក្ដី​ទូន្មាន​របស់​បាឡាម ហើយ​យ៉ាង​នោះ ក៏​មាន​គ្រោះ​កាច​កើត​ឡើង​ក្នុង​ក្រុម​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា។

ពួកគេ​សម្លាប់​ពួក​ស្តេច​សាសន៍​ម៉ាឌាន ជា​មួយ​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ទាំង​ប៉ុន្មាន​នោះ​ដែរ គឺ​អេវី រេគេម ស៊ើរ និង​រេបា ជា​ស្តេច​សាសន៍​ម៉ាឌាន​ទាំង​ប្រាំ ហើយ​គេ​ក៏​បាន​សម្លាប់​បាឡាម ជា​កូន​បេអ៊រ​ដោយ​ដាវ​ដែរ។

វេទនា​ដល់​មនុស្ស​លោក​ព្រោះ​តែ​ហេតុ​ដែល​នាំ​ឲ្យ​ជំពប់​ដួល! ដ្បិត​ឱកាស​ដែល​នាំ​ឲ្យ​ជំពប់​ដួល​ត្រូវ​តែ​មក តែ​វេទនា​ដល់​អ្នក​ដែល​នាំ​ឲ្យ​មាន​ហេតុ​ជំពប់​ដួល​នោះ។

គឺ​ឲ្យ​ចៀស​វាង​តែ​ម្ហូប​អាហារ​ដែល​បាន​សែន​ដល់​រូប​ព្រះ ឈាម សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក និង​អំពើ​សហាយ​ស្មន់។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ចៀស​វាង​របស់​ទាំង​នេះបាន នោះ​ប្រពៃ​ហើយ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ»។

តែ​ឯ​សាសន៍​ដទៃ​ដែល​បាន​ជឿ យើង​បាន​ផ្ញើ​សំបុត្រ​ទៅ​ហើយ ដោយ​សម្រេច​ថា គេ​ត្រូវ​ចៀស​វាង​កុំ​បរិ‌ភោគ​អាហារ​ដែល​សែនដល់​រូប​ព្រះ កុំ​បរិ‌ភោគ​ឈាម កុំ​បរិ‌ភោគ​សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក និង​អំពើ​សហាយ​ស្មន់» ។

ព្រះបាទ​ដាវីឌ​ថ្លែង​ថា៖ «សូម​ឲ្យ​តុ របស់​គេ ត្រឡប់​ទៅ​ជា​អង្គប់ និង​ជា​អន្ទាក់ ជា​ហេតុ​ឲ្យ​គេ​ជំពប់​ដួល ហើយ​ជា​សំណង​ដល់​គេ​ចុះ

ហេតុ​នេះ យើង​មិន​ត្រូវ​ថ្កោល​ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្ដេជ្ញា​ចិត្ត​ថា មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​បង‌ប្អូន​ណា​ជំពប់​ដួល ឬ​រវាត​ចិត្ត​ឡើយ។

គួរ​កុំ​បរិ‌ភោគ​សាច់ ឬ​ស្រា​ទំពាំង​បាយ​ជូរ ឬ​អ្វី​ដែល​នាំ​ឲ្យ​បង‌ប្អូន​អ្នក​ជំពប់​ដួល​ឡើយ។

ហេតុ​អ្វី? ព្រោះ​គេ​អាង​លើការ​ប្រព្រឹត្ត មិន​មែន​អាង​លើ​ជំនឿ។ គេ​បាន​ជំពប់​នឹង​ថ្ម​ដែល​នាំ​ឲ្យ​ជំពប់​នោះ

តែ​យើង​ប្រកាស​អំពី​ព្រះ‌គ្រីស្ទ​ដែល​ត្រូវ​ឆ្កាង ជា​ហេតុ​នាំ​ឲ្យ​ជំពប់​ចិត្ត​ដល់​សាសន៍​យូដា និង​ជា​សេចក្តី​ល្ងី‌ល្ងើ​ដល់​សាសន៍​ក្រិក

ប៉ុន្ដែ ដោយ​ព្រោះ​មាន​អំពើ​សហាយ​ស្មន់​កើត​ឡើង បុរស​ម្នាក់ៗ​ត្រូវ​មាន​ប្រពន្ធ​ជា​របស់​ខ្លួន ហើយ​ស្រី្ត​ម្នាក់ៗ ក៏​ត្រូវ​មាន​ប្តី​ជា​របស់​ខ្លួន​ដែរ។

សូម​ឲ្យ​មនុស្ស​ទាំង​អស់​លើក​តម្លៃ​អាពាហ៍‌ពិពាហ៍ ហើយ​សូម​ឲ្យ​ការ​រួម​ដំណេក​បាន​ជា​ឥត​សៅ‌ហ្មង ដ្បិត​ព្រះ​នឹង​ជំនុំ​ជម្រះ​មនុស្ស​សហាយ​ស្មន់ និងមនុស្ស​ផិត​ក្បត់។

បន្ទាប់​មក បាឡាក​ជា​កូន​ស៊ីបព័រ ស្តេច​ស្រុក​ម៉ូអាប់ បាន​លើក​ទ័ព​មក​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល។ ស្ដេច​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បាឡាម​ជា​កូន​បេអរ មក​ដាក់​បណ្ដា‌សា​អ្នក​រាល់​គ្នា

ហើយ «ជា​ថ្ម​ជំពប់ និង​ជា​ថ្ម​ដា​ដែល​នាំ​ឲ្យ​រវាត​ចិត្ត» ។ គេ​ជំពប់​ដួល ព្រោះ​គេ​មិន​ធ្វើ​តាម​ព្រះ‌បន្ទូល ដូច​ដែល​ព្រះ​បាន​តម្រូវ​ទុក។

គេ​បាន​បោះ‌បង់​ចោល​ផ្លូវ​ទៀង​ត្រង់ ហើយ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​ហោរា​បា‌ឡាម ជា​កូន​របស់​បេអ៊រ ដែល​ស្រឡាញ់​ឈ្មួល​នៃ​អំពើ​ទុច្ចរិត

វេទនា​ដល់​អ្នក​ទាំង​នោះ​ហើយ! ដ្បិត​គេ​បាន​ដើរ​តាម​ផ្លូវ​របស់​កាអ៊ីន ហើយ​បណ្ដោយ​ខ្លួនឲ្យ​ទៅ​រក​សេចក្ដី​ខុស​ឆ្គង​របស់​បាឡាម ព្រោះ​តែ​ចង់​បាន​កម្រៃ ហើយក៏​ត្រូវ​វិនាស​ក្នុង​ការ​បះ‌បោរ​របស់​កូរេ ។

តែ​យើង​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​អ្នក ដ្បិត​អ្នក​បណ្តោយ​ឲ្យ​យេសិ‌បិល ជា​ស្ត្រី​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​ហោរា ទៅ​បង្រៀន ហើយ​បញ្ឆោត​ពួក​អ្នក​បម្រើ​របស់​យើង ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ត​សហាយ​ស្មន់ ហើយ​បរិ‌ភោគ​តង្វាយ​ដែល​ថ្វាយ​ទៅ​រូប​ព្រះ។

ប៉ុន្តែ យើង​ប្រកាន់​សេចក្ដី​នេះ​នឹង​អ្នក គឺ​ថា អ្នក​បាន​បោះបង់​សេចក្តី​ស្រឡាញ់​ដែល​អ្នក​ធ្លាប់​មាន​កាល​ពី​ដើម​ដំបូង។

ប៉ុន្តែ សម្រាប់​ពួក​កំសាក ពួក​មិន​ជឿ ពួក​គួរ​ខ្ពើម ពួក​សម្លាប់​គេ ពួក​សហាយ‌ស្មន់ ពួក​មន្ត​អាគម ពួក​ថ្វាយ​បង្គំ​រូប​ព្រះ និង​គ្រប់​ទាំង​មនុស្ស​ភូត​កុហក គេ​នឹង​មាន​ចំណែក​នៅ​ក្នុង​បឹង​ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់‌ធ័រ គឺ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ»។

ខាង​ក្រៅ​មាន​សុទ្ធ​តែ​ពួក​ឆ្កែ ពួក​មន្ត​អាគម ពួក​សហាយ‌ស្មន់ ពួក​កាប់​សម្លាប់ ពួក​ថ្វាយ​បង្គំ​រូប​ព្រះ និង​អស់​អ្នក​ដែល​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​សេចក្ដី​ភូតភរ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម