Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



វិវរណៈ 18:14

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​ឈ្មួញ​ពោល​ទៅ​ក្រុង​នោះ​ថា៖ «អស់​ទាំង​ផល​ផ្លែ ដែល​ចិត្ត​អ្នក​ប្រាថ្នា​ចង់​បាននោះ បាន​ចេញ​ពី​អ្នក​ហើយ ឯ​អស់​ទាំង​របស់​មាន​តម្លៃ និង​របស់​ដ៏​រុងរឿង​ទាំង​ប៉ុន្មាន​របស់​អ្នក ត្រូវ​បាត់​បង់​អស់ រក​មិន​ឃើញ​ទៀត​ឡើយ!»។

សូមមើលជំពូក ចម្លង

12 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​គេ​មាន​ចិត្ត​ខ្មួល‌ខ្មាញ់​នៅ​ទី​រហោ‌ស្ថាន ហើយ​ល្បង‌ល​ព្រះ​នៅ​ទី​ហួត‌ហែង

គេ​បាន​ល្បង‌ល​ព្រះ​នៅ​ក្នុង​ចិត្ត​គេ ដោយ​ទាម​ទារ​អាហារ​តាម​ទំនើង​ចិត្ត​របស់​គេ។

ដូច្នេះ គេ​ក៏​ហៅ​កន្លែង​នោះ​ថា គីប្រុត​ហាតាវ៉ា ព្រោះ​នៅ​ទី​នោះ​គេ​បាន​កប់​ខ្មោច​មនុស្ស​ដែល​មាន​ចិត្ត​លោភ​លន់។

រីឯ​សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល គេ​មាន​ចិត្ត​លោភ​ជា​ខ្លាំង ហើយ​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​យំ​តាម​គេ​ដែរ ដោយ​ពោល​ថា៖ «តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​មក​យើង​បរិ‌ភោគ?

តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី? ទៅ​មើល​មនុស្ស​ស្លៀក​ពាក់​រុង‌រឿង​ឬ? មើល៍! អស់​អ្នក​ដែល​ស្លៀក​ពាក់​រុង‌រឿង​គេ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ។

ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា "ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ នៅ​វេលា​យប់​នេះ យើង​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ?"

តែ​លោក​អ័ប្រា‌ហាំ​ឆ្លើយ​ថា "កូន​អើយ ចូរ​នឹក​ចាំ​ថា កាល​ឯង​នៅ​រស់ ឯង​បាន​ទទួល​សុទ្ធ​តែ​សេចក្តី​ល្អ ឯ​ឡាសារ​បាន​តែ​សេចក្តី​អាក្រក់ ឥឡូវ​នេះ គាត់​បានក្សាន្ត​ចិត្ត​ហើយ តែ​ឯង​វិញ​ត្រូវ​វេទនា។

ហេតុ‌ការណ៍​ទាំង​នោះ​បាន​កើត​ឡើង​ជា​គំរូ​ដល់​យើង ដើម្បី​កុំ​ឲ្យ​យើង​ប្រាថ្នា​ចង់​បាន​សេចក្តី​អាក្រក់ ដូច​ជា​ពួក​លោក។

អ្នក​រាល់​គ្នា​ប្រាថ្នា​ចង់​បាន តែ​មិន​បាន​ទេ អ្នក​រាល់​គ្នា​សម្លាប់​គេ អ្នករាល់​គ្នា​មាន​ចិត្ត​ច្រណែន តែ​ពុំ​អាច​ទទួល​បាន​អ្វី​ឡើយ ក៏​ឈ្លោះ​ប្រ‌កែក ហើយ​តយុទ្ធ​គ្នា តែ​មិន​បាន​អ្វី​សោះ ព្រោះ​អ្នក​រាល់​គ្នា​មិន​ទូល​សូម។

សម្បុរ​ល្វែង គ្រឿង​ក្រអូប ទឹក​អប់ ជ័រ​ល្វីង‌ទេស កំញាន ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង ម្សៅ​ម៉ដ្ដ ស្រូវ​សាលី គោ ចៀម សេះ រទេះ ទាំង​ទាសករ ដែល​ជា​ព្រលឹង​មនុស្ស។

ពួក​ឈ្មួញ​ដែល​រក​ស៊ី​មាន​បាន​ដោយ​ទំនិញ​ទាំង​នេះ នាំ​គ្នា​យំ ហើយ​សោក​សង្រេង ដោយ​ឈរ​ពី​ចម្ងាយ ខ្លាច​សេចក្ដី​វេទនា​របស់​គេ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម