វិវរណៈ 16:4ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ទេវតាទីបីយកពែងរបស់ខ្លួនចាក់ទៅក្នុងទន្លេ និងរន្ធទឹកនានា ស្រាប់តែទន្លេ និងរន្ធទឹកទាំងនោះក៏ត្រឡប់ទៅជាឈាមដែរ។ សូមមើលជំពូក |
ពេលយើងមកដល់ ហេតុអ្វីបានជាគ្មានអ្នកណាមួយសោះ? ពេលយើងហៅ ហេតុអ្វីបានជាគ្មានអ្នកណាឆ្លើយតប? តើដៃរបស់យើងរួញខ្លីជួយលោះអ្នកមិនបានឬ? តើយើងគ្មានអំណាចនឹងរំដោះឲ្យរួចទេឬ? ពេលណាយើងគំរាម នោះសមុទ្រក៏រីងស្ងួត ហើយទន្លេហួតហែងដែរ ត្រីក៏ធុំស្អុយ ដោយគ្មានទឹក ហើយស្លាប់ទៅដោយស្រេក។
ទោះបើគេបានចម្រុងចម្រើន នៅក្នុងចំណោមពួកបងប្អូនរបស់ខ្លួនក៏ដោយ ក៏ខ្យល់ពីទិសខាងកើតនឹងបក់មក គឺជាខ្យល់របស់ព្រះយេហូវ៉ា ដែលបក់មកពីទីរហោស្ថាន នោះក្បាលទឹកគេនឹងរីងស្ងួត រន្ធទឹករបស់គេនឹងហួតហែងទៅ ខ្យល់នោះនឹងបក់ផាត់ទ្រព្យដ៏មានតម្លៃ ទាំងប៉ុន្មានពីឃ្លាំងរបស់គេអស់។