Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



វិវរណៈ 11:6

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ទាំង​ពីរ​មាន​អំណាច​នឹង​បិទ​មេឃ មិន​ឲ្យ​ភ្លៀង​ធ្លាក់ក្នុង​គ្រា​ដែល​គេ​ថ្លែង​ទំនាយ ក៏​មាន​អំណាច​នឹង​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ឈាម និង​ធ្វើ​ឲ្យ​ផែនដី​កើត​មាន​គ្រោះ​កាច​គ្រប់​យ៉ាង ពេល​ណា​ក៏​បាន តាម​តែ​ចិត្ត។

សូមមើលជំពូក ចម្លង

11 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ លោក​អេលីយ៉ា​ជា​អ្នក​ស្រុក​ធេសប៊ី ដែល​នៅ​ជា‌មួយ​ពួក​ស្រុក​កាឡាត លោក​ទូល​ព្រះបាទ​អ័ហាប់​ថា៖ «ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទូល‌បង្គំ​ឈរ​នៅ​ចំពោះ​ទ្រង់​នេះ​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​នេះ នឹង​គ្មាន​ភ្លៀង គ្មាន​សន្សើម​ឡើយ លើក​លែង​តែ​ទូល‌បង្គំ​សូម​ប៉ុណ្ណោះ»។

ប៉ុន្ដែ ខ្ញុំ​ប្រាប់​សេចក្ដី​ពិត​ដល់​អ្នក​រាល់​គ្នា​ថា មាន​ស្ត្រី​មេម៉ាយ​ជា​ច្រើន​នៅ​ស្រុក​អ៊ីស្រា‌អែល​ក្នុង​ជំនាន់​លោក​អេលី‌យ៉ា កាល​រាំង​បី​ឆ្នាំ​ប្រាំ​មួយ​ខែ ក៏​មាន​អំណត់​ជា​ខ្លាំង​កើត​ឡើង​ពេញ​ក្នុង​ស្រុក

យើង​នឹង​ឲ្យ​អំណាច​ដល់​ស្មរ​បន្ទាល់​របស់​យើង​ពីរ​នាក់ ដើម្បី​ថ្លែង​ទំនាយ​ក្នុង​រយៈ​ពេល​មួយ‌ពាន់​ពីរ‌រយ​ហុក‌សិប​ថ្ងៃ ទាំង​ស្លៀក​ពាក់​សំពត់​ធ្មៃ»។

ទេវតា​ទី​ពីរ​យក​ពែង​របស់​ខ្លួន ចាក់​ទៅ​ក្នុង​សមុទ្រ ស្រាប់​តែ​សមុទ្រ​ត្រឡប់​ទៅ​ជា​ឈាម ដូច​ជា​ឈាម​ខ្មោច ហើយ​គ្រប់​ទាំង​សត្វ​នៅ​ក្នុង​សមុទ្រ​ក៏​ស្លាប់​អស់។

ទេវតា​ទី​បី​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​ក្នុង​ទន្លេ និង​រន្ធ​ទឹក​នានា ស្រាប់​តែ​ទន្លេ និង​រន្ធ​ទឹក​ទាំង​នោះ​ក៏​ត្រឡប់​ទៅ​ជា​ឈាម​ដែរ។

ទេវតា​ទី​ពីរ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​មាន​ដូច​ជា​ភ្នំ​យ៉ាង​ធំ​កំពុង​តែ​ឆេះ បាន​បោះ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​មួយ​ភាគ​បី ក៏​ត្រឡប់​ទៅ​ជា​ឈាម

វេទនា​ដល់​យើង​ហើយ! តើ​មាន​អ្នក​ណា​អាច​ជួយ​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ព្រះ​ដ៏​ខ្លាំង​ពូកែ​នេះ? គឺ​ព្រះ​ទាំង​នោះ​ហើយ ដែល​បាន​វាយ​ពួក​សាសន៍​អេស៊ីព្ទ​នៅ​ទី​រហោ‌ស្ថាន ដោយ​សេចក្ដី​វេទនា​គ្រប់​យ៉ាង




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម