ព្រះទ្រង់ប្រទានពរដល់លោកណូអេ និងកូនប្រុសរបស់លោក ព្រមទាំងមានព្រះបន្ទូលទៅពួកគេថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ហើយឲ្យបានពាសពេញលើផែនដីទៅ
ព្រះបានប្រទានពរដល់សត្វទាំងឡាយនោះ ដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញនៅក្នុងទឹកសមុទ្រ ហើយឲ្យសត្វស្លាបបានច្រើនឡើងនៅលើផែនដីដែរ»។
ព្រះបានប្រទានពរគេ គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងជីវិតផងទាំងឡាយដែលកម្រើកនៅលើផែនដីផង»។
នោះសុទ្ធតែជាពូជអំបូររបស់កូនចៅលោកណូអេ តាមខ្សែស្រឡាយ តាមជាតិសាសន៍របស់គេ ហើយអ្នកទាំងនោះបានបែកខ្ញែក ចេញទៅជាសាសន៍ផ្សេងៗលើផែនដី ក្រោយទឹកជំនន់។
ដូច្នេះ ព្រះទ្រង់ក៏ប្រទានពរថ្ងៃទីប្រាំពីរ ហើយញែកថ្ងៃនោះជាបរិសុទ្ធ ព្រោះនៅថ្ងៃនោះ ព្រះបានឈប់សម្រាកពីគ្រប់កិច្ចការដែលព្រះអង្គបានបង្កើត។
គេឲ្យពរនាងរេបិកាដោយពាក្យថា៖ «ប្អូនស្រីអើយ សូមឲ្យនាងបានទៅជាម្ដាយ របស់មនុស្សរាប់ពាន់រាប់ម៉ឺន ហើយឲ្យពូជពង្សនាងគ្រប់គ្រងលើទ្វារក្រុង នៃអស់អ្នកដែលស្អប់ពួកគេ»។
ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកថា៖ «យើងជាព្រះដ៏មានគ្រប់ព្រះចេស្តា ចូរអ្នកបង្កើតកូនឲ្យបានចម្រើនជាច្រើនឡើង។ ជាតិសាសន៍មួយ និងជាតិសាសន៍ជាច្រើនទៀតនឹងកើតចេញពីអ្នក ហើយស្តេចជាច្រើនក៏នឹងកើតចេញពីអ្នកដែរ។
ចូរនាំអស់ទាំងសត្វគ្រប់ប្រភេទដែលនៅជាមួយអ្នកចេញមកផង គឺទាំងសត្វស្លាប សត្វជើងបួន និងគ្រប់ទាំងសត្វលូនវារ ដែលវារនៅលើផែនដី ដើម្បីឲ្យបានបង្កើតកូនចម្រើនជាច្រើនឡើង មានពាសពេញនៅលើផែនដី»។
អ្នកទាំងបីនេះជាកូនរបស់លោកណូអេ គឺកូនចៅអ្នកទាំងនេះហើយ ដែលបានចេញទៅនៅពាសពេញលើផែនដី។
គ្រប់ទាំងសត្វនៅផែនដី សត្វហើរលើអាកាស សត្វលូនវារនៅដី និងត្រីក្នុងសមុទ្រទាំងប៉ុន្មាន នឹងកោតខ្លាច ហើយស្ញប់ស្ញែងដល់អ្នករាល់គ្នា។ យើងប្រគល់សត្វទាំងនោះមកក្នុងដៃរបស់អ្នកហើយ។
ចំពោះអ្នករាល់គ្នា ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដី ហើយឲ្យច្រើនកុះករលើផែនដីចុះ»។
ចូរសរសើរតម្កើងព្រះយេហូវ៉ា មានពរហើយ អ្នកណាដែលកោតខ្លាច ព្រះយេហូវ៉ា ហើយសប្បាយរីករាយជាខ្លាំង នឹងបទបញ្ជារបស់ព្រះអង្គ។
ចូរមើលទៅលោកអ័ប្រាហាំ ជាបុព្វបុរសអ្នក និងលោកស្រីសារ៉ាដែលបង្កើតអ្នកមក ដ្បិតកាលអ័ប្រាហាំនៅតែម្នាក់ឯង នោះយើងបានហៅមក ក៏បានឲ្យពរ ហើយបានចម្រើនឲ្យមានគ្នាជាច្រើន។