Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 8:10

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​នៅ​រង់​ចាំ​ប្រាំ​ពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​ឲ្យ​ចេញ​ពី​ទូក​ទៅ​ម្តង​ទៀត

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រាំ​ពីរ​ថ្ងៃ​ក្រោយ​មក ទឹក​ជំនន់​ក៏​ជន់​ឡើង​លិច​ផែន‌ដី។

ដ្បិត​ប្រាំពីរ​ថ្ងៃ​ទៀត យើង​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែន‌ដី សែសិប​ថ្ងៃ​សែសិប​យប់ ហើយ​យើង​នឹង​លុប​បំបាត់​ជីវិត​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​បង្កើត​មក ឲ្យ​សូន្យ​បាត់​ពី​ផែន‌ដី»។

ហើយ​នៅ​ពេល​ល្ងាច ព្រាប​នោះ​វិល​ត្រឡប់​មក​រក​លោក​វិញ ទាំង​ឃើញ​មាន​ពាំ​យក​ស្លឹក​អូលីវ​ដែល​វា​បាន​ចឹក​មក​ជា‌មួយ​ផង ដូច្នេះ លោក​ណូអេ​ក៏​ដឹង​ថា ទឹក​បាន​ស្រក​ពី​ផែន‌ដី​ហើយ។

បន្ទាប់​មក លោក​រង់‌ចាំ​ប្រាំពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​ឲ្យ​ទៅ តែ​ព្រាប​នោះ​មិន​បាន​វិល​ត្រឡប់​មក​រក​លោក​វិញ​ទៀត​ឡើយ។

តែ​ព្រាប​នោះ​រក​កន្លែង​ទំ​មិន​បាន ក៏​វិល​ត្រឡប់​មក​រក​លោក​វិញ ព្រោះ​ទឹក​នៅ​ពេញ​លើ​ផែន‌ដី​នៅ​ឡើយ។ ដូច្នេះ លោក​ក៏​លូក​ដៃ​ទៅ​ចាប់​ព្រាប​នោះ ចូល​មក​ក្នុង​ទូក​វិញ។

ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ដោយ​អំណត់ ព្រះ‌អង្គ​ក៏​បាន​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់​ខ្ញុំ ហើយ​ព្រះ‌អង្គ​ឮ​សម្រែក​របស់​ខ្ញុំ។

ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌អង្គ នៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ‌អង្គ ព្រលឹង​យើង​ខ្ញុំ​ប្រាថ្នា​នឹង​ថ្លែង​ព្រះ‌នាម​ព្រះ‌អង្គ គឺ​ដល់​សេចក្ដី​ដែល​រំឭក​ពី​ព្រះ‌អង្គ។

ឯ​ខ្ញុំ ខ្ញុំ​នឹង​ទន្ទឹង​ចាំ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ​នឹង​ពូជ‌ពង្ស​យ៉ាកុប ខ្ញុំ​នឹង​ចាំ​មើល​តែ​ព្រះ‌អង្គ

តែ​បើ​យើង​សង្ឃឹម​លើ​អ្វី​ដែល​មើល​មិន​ឃើញ នោះ​យើង​រង់​ចាំ​ដោយ​អំណត់។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម