នៅគ្រាទឹកជន់ឡើងលិចផែនដីនោះ លោកណូអេមានអាយុប្រាំមួយរយឆ្នាំ។
ក្រោយពីលោកណូអេមានអាយុប្រាំរយឆ្នាំ លោកបង្កើតបានសិម ហាំ និងយ៉ាផែត។
នៅឆ្នាំទីប្រាំមួយរយនៃអាយុរបស់លោកណូអេ ក្នុងខែទីពីរ នៅថ្ងៃទីដប់ប្រាំពីរក្នុងខែនោះ គឺនៅថ្ងៃនោះឯង អស់ទាំងរន្ធទឹកផុសចេញពីជម្រៅធំមក ហើយទ្វារមេឃក៏បានបើកចំហដែរ។
នៅឆ្នាំប្រាំមួយរយមួយ ក្នុងខែទីមួយ ថ្ងៃទីមួយ ទឹកបានរីងស្ងួតអស់ពីផែនដី។ លោកណូអេក៏បើកដំបូលទូកមើល ឃើញថា ដីបានស្ងួតអស់ហើយ។
ដ្បិតដូចសម័យរបស់លោកណូអេយ៉ាងណា ពេលកូនមនុស្សមកក៏នឹងកើតមានដូច្នោះដែរ។