ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «វិញ្ញាណរបស់យើងនឹងមិននៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេជាសាច់ឈាម អាយុរបស់គេនឹងបានត្រឹមតែមួយរយម្ភៃឆ្នាំប៉ុណ្ណោះ»។
នោះកូនប្រុសៗរបស់ព្រះ ឃើញថា កូនស្រីៗរបស់មនុស្សស្រស់ល្អ គេក៏យកធ្វើជាប្រពន្ធតាមតែចិត្តរបស់គេ។
ព្រះអង្គបានទ្រាំទ្រនឹងពួកគេជាច្រើនឆ្នាំ ហើយបានទូន្មានពួកគេ ដោយសារព្រះវិញ្ញាណរបស់ព្រះអង្គ តាមរយៈពួកហោរា តែពួកគេមិនយកត្រចៀកស្តាប់ទេ។ ដូច្នេះ ព្រះអង្គក៏បានប្រគល់ពួកគេ ទៅក្នុងកណ្ដាប់ដៃរបស់ប្រជាជនដែលរស់នៅស្រុកទាំងនោះ។
ព្រះអង្គបាននឹកចាំថា គេគ្រាន់តែជាសាច់ឈាមប៉ុណ្ណោះ គឺជាខ្យល់ដែលបក់កន្លងហួសទៅ ឥតវិលមកវិញឡើយ។
អាយុជីវិតរបស់យើងខ្ញុំ បានត្រឹមតែចិតសិបឆ្នាំ ឬបើមានកម្លាំងច្រើន នោះបានប៉ែតសិបឆ្នាំ តែទោះជាយ៉ាងនោះក៏ដោយ ក៏ឆ្នាំទាំងនោះ មានតែការនឿយលំបាក និងទុក្ខព្រួយទទេ អាយុយើងខ្ញុំកន្លងទៅយ៉ាងលឿន ហើយយើងខ្ញុំក៏ហើរទៅបាត់។
តើគួរឲ្យយើងធ្វើអ្វីទៀតដល់ចម្ការ ទំពាំងបាយជូររបស់យើង ដែលយើងលះបង់មិនបានធ្វើនោះ ដូច្នេះ កាលយើងប្រាថ្នាឲ្យកើតមានផលល្អ ម្តេចក៏ក្លាយទៅជាមានផ្លែទំពាំងបាយជូរព្រៃវិញ?
ដ្បិតយើងមិនព្រមតវ៉ាជាដរាបទៅទេ ក៏មិនមានសេចក្ដីក្រោធជានិច្ចដែរ ព្រោះវិញ្ញាណគេនឹងរលត់ទៅនៅមុខយើង ព្រមទាំងព្រលឹងទាំងប៉ុន្មានដែលយើងបានធ្វើនេះ។
ប៉ុន្តែ គេបានបះបោរ ហើយបានបញ្ឈឺព្រះហឫទ័យ នៃព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ ហេតុនោះបានជាព្រះអង្គត្រឡប់ជាខ្មាំងសត្រូវនឹងគេវិញ ហើយអង្គទ្រង់ក៏តបតនឹងគេដែរ។
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងនាំសេចក្ដីអាក្រក់មកលើគេ ជាសេចក្ដីដែលគេមិនអាចគេចរួចបានឡើយ គេនឹងអំពាវនាវរកយើង តែយើងមិនស្ដាប់ទេ។
ដ្បិតនៅថ្ងៃដែលយើងបាននាំបុព្វបុរសអ្នករាល់គ្នាឡើងរួចពីស្រុកអេស៊ីព្ទ ដរាបមកដល់សព្វថ្ងៃនេះ នោះយើងបាននិយាយយ៉ាងម៉ឺងម៉ាត់ដល់គេ ព្រមទាំងខ្នះខ្នែងប្រាប់គេ តាំងពីព្រលឹមស្រាងថា ចូរស្តាប់តាមពាក្យយើងចុះ។
យើងនឹងចុះមកនិយាយជាមួយអ្នកនៅទីនោះ ហើយយើងនឹងយកវិញ្ញាណខ្លះ ដែលស្ថិតលើអ្នក ទៅដាក់លើគេ នោះគេនឹងជួយផ្ទុកបន្ទុកប្រជាជនទាំងនេះជាមួយអ្នក ដើម្បីកុំឲ្យអ្នកផ្ទុកបន្ទុកទាំងអស់នេះតែម្នាក់ឯង។
អ្វីដែលកើតពីសាច់ នោះជាសាច់ ហើយអ្វីដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណ
ឱមនុស្សក្បាលរឹង ដែលមានចិត្ត មានត្រចៀកមិនកាត់ស្បែកអើយ! អស់លោកចេះតែទាស់នឹងព្រះវិញ្ញាណបរិសុទ្ធជានិច្ច មិនខុសពីបុព្វបុរសរបស់អស់លោកទេ!
កុំឲ្យពន្លត់ព្រះវិញ្ញាណ