Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 6:13

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «យើង​សម្រេច​ឲ្យ​សាច់​ទាំង​អស់​វិនាស​ផុត​ពី​មុខ​យើង ដ្បិត​ផែន‌ដី​ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ​ដោយ​សារ​គេ ឥឡូវ​នេះ យើង​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​ទៅ​ជា‌មួយ​នឹង​ផែន‌ដី។

សូមមើលជំពូក ចម្លង

19 ការដាក់ឲ្យឆ្លើយតបគ្នា  

ស៊ីម្មាន និង​លេវី​ជា​បង‌ប្អូន​នឹង​គ្នា ដាវ​របស់​គេ​ជា​សស្ត្រា‌វុធ​ដ៏​ឃោរ‌ឃៅ។

ចូរ​យក​ឈើ​ម៉ៃសាក់​មក​ធ្វើ​ជា​ទូក​ធំ​សម្រាប់​អ្នក ត្រូវ​ធ្វើ​បន្ទប់​នៅ​ក្នុង​ទូក​នោះ ហើយ​យក​ជ័រ​មក​លាប ទាំង​ក្នុងទាំង​ក្រៅផង។

នៅ​សម័យ​នោះ មាន​មនុស្ស​មាឌ​ធំ​សម្បើម​នៅ​លើ​ផែន‌ដី ហើយ​ក្រោយ​មកក៏​នៅ​តែ​មាន​ដែរ កាល​កូន​ប្រុស​ៗ​របស់​ព្រះ​បានចូល​ទៅ​ឯ​កូន​ស្រី​ៗ​របស់​មនុស្ស នាង​ទាំង​នោះ​ក៏​បាន​បង្កើត​កូន​ឲ្យពួក​គេ។ អ្នក​ទាំង​នោះ​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​រស់​នៅ​កាល​ពី​សម័យ​បុរាណ ជា​មនុស្ស​មាន​ឈ្មោះ​ល្បី។

គ្រប់​ទាំង​សាច់​ដែល​កម្រើក​នៅ​ផែន‌ដី ទោះ​ទាំង​សត្វ​ហើរ សត្វ​ស្រុក សត្វ​ព្រៃ ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី និង​មនុស្ស​លោក​ក៏​ស្លាប់​ទាំង​អស់

ព្រះ‌អម្ចាស់​បាន​លុប​បំបាត់​ជីវិត​ទាំង‌ប៉ុន្មាន​អស់​ពី​ផែន‌ដី ចាប់​ពី​មនុស្ស​រហូត​ដល់​សត្វ​ជើង​បួន សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស គឺ​ទាំង​អស់​ត្រូវ​វិនាស​បាត់​ពី​ផែន‌ដី នៅ​សល់​តែ​លោក​ណូអេ និង​អស់​អ្នក​ដែល​នៅ​ក្នុង​ទូក​ជា‌មួយ​លោក​ប៉ុណ្ណោះ។

ដ្បិត​ប្រាំពីរ​ថ្ងៃ​ទៀត យើង​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែន‌ដី សែសិប​ថ្ងៃ​សែសិប​យប់ ហើយ​យើង​នឹង​លុប​បំបាត់​ជីវិត​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​បង្កើត​មក ឲ្យ​សូន្យ​បាត់​ពី​ផែន‌ដី»។

កាល​ព្រះ‌យេហូវ៉ា​ធុំ​ក្លិន​ឈ្ងុយ ព្រះ‌អង្គ​សម្រេច​ក្នុង​ព្រះ‌ហឫ‌ទ័យ​ថា៖ «យើង​នឹង​មិន​ដាក់​បណ្ដា‌សា​ដី ព្រោះ​តែ​មនុស្ស​ទៀត​ទេ ដ្បិត​គំនិត​ក្នុង​ចិត្ត​មនុស្ស​អាក្រក់​តាំង​តែ​ពី​ក្មេង​មក​ម៉្លេះ។ យើង​នឹង​មិន​វាយ​ប្រហារ​ជីវិត​ទាំង‌ឡាយ ដូច​យើង​បាន​ធ្វើ​មក​ហើយ​នោះ​ទៀត​ទេ។

ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​ឲ្យ​ចូល​មក​ជិត​នឹង​ស្តាប់​ចុះ អស់​ទាំង​ប្រជា‌ជាតិ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ត្រូវ​ឲ្យ​ផែនដី និង​របស់​សព្វ​សារពើ​នៅ​លើ​ផែនដី​ស្តាប់​ដែរ ព្រម​ទាំង​លោកិយ៍ និង​របស់​ទាំង​ប៉ុន្មាន ដែល​កើត​ចេញ​ពី​ដីនោះ​ដែរ។

ឱ​ក្រុង​ដែល​តាំង​នៅ​លើ​ទី​ទឹក​ជា​ច្រើន ហើយ​មាន​ទ្រព្យ‌សម្បត្តិ​ដ៏​បរិបូរ​អើយ ចុង​បំផុត​របស់​អ្នក​បាន​មក​ដល់​ហើយ សេចក្ដី​លោភ​របស់​អ្នក​ក៏​ដល់​កំណត់​ដែរ។

ដ្បិត​ព្រះ‌យេហូវ៉ា​មិន​ធ្វើ​អ្វី ដោយ​មិន​សម្ដែង​ការ​លាក់​កំបាំង​របស់​ព្រះ‌អង្គ ប្រាប់ពួក​ហោរា​ជា​អ្នក​បម្រើ​ព្រះ‌អង្គ​នោះ​ឡើយ។

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អេម៉ុស​អើយ តើ​អ្នក​ឃើញ​អ្វី?» ខ្ញុំ​ក៏​ទូល​ព្រះ‌អង្គ​ថា៖ «ឃើញ​កំប្រោង​មួយ​ពេញ​ដោយ​ផ្លែ​ឈើ​រដូវ​ក្តៅ » រួច​ព្រះ‌យេហូវ៉ា​ប្រាប់​ខ្ញុំ​ថា៖ «ចុង​បញ្ចប់ បាន​មក​ដល់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ហើយ យើង​នឹង​លែង​មើល​រំលង​គេ​ទៀត​ហើយ។

ដោយ​សារ​ជំនឿ លោក​ណូ​អេ​បាន​ទទួល​ការ​ទូន្មាន​ពី​ព្រះ អំពីហេតុ​ការ​ណ៍​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោកគោរព​កោត​ខ្លាច លោក​បាន​សង់​ទូក​មួយ​យ៉ាង​ធំ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក។ ដោយ​សារ​ជំនឿ​នេះ​ឯង ដែល​លោក​បាន​កាត់​ទោស​លោកីយ៍ ហើយ​ត្រឡប់​ជា​អ្នក​ស្នង​មត៌ក​នៃ​សេចក្ដី​សុចរិត ដោយ​សារ​ជំនឿ។

ចុង​បំផុត​នៃ​របស់​ទាំង​អស់​ជិត​ដល់​ហើយ ដូច្នេះ ចូរ​គ្រប់​គ្រង​ចិត្ត ហើយ​មាន​គំនិត​នឹង​ធឹង​ចុះ ដើម្បី​ជា​ប្រយោជន៍​ដល់​សេចក្តី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម