លោកុប្បត្តិ 50:11ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦កាលពួកសាសន៍កាណានដែលរស់នៅស្រុកនោះ ឃើញពិធីកាន់ទុក្ខនៅលានស្រូវអ័ថាត់ដូច្នេះ គេពោលថា៖ «នេះជាការកាន់ទុក្ខយ៉ាងខ្លាំងរបស់ពួកសាសន៍អេស៊ីព្ទ»។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា "អេបិល-មីសរ៉ែម" ដែលនៅខាងនាយទន្លេយ័រដាន់។ សូមមើលជំពូក |
ពេលនោះ លោកយ៉ាកុបមានប្រសាសន៍ទៅស៊ីម្មាន និងលេវីថា៖ «ឯងទាំងពីរបានធ្វើឲ្យពុកថប់ព្រួយណាស់ ដោយសម្អុយឈ្មោះពុកនៅកណ្ដាលពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីត ជាពួកអ្នកនៅស្រុកនេះ ដែលពុកក៏មានគ្នាតិចផង ក្រែងជួនជាគេប្រមូលគ្នាមកវាយពុក នោះទាំងពុក និងក្រុមគ្រួសាររបស់ពុក នឹងត្រូវវិនាសទៅមិនខាន»។
ក៏មានរូបកណ្តុរមាសតាមចំនួនទីក្រុងនៃសាសន៍ភីលីស្ទីន ដែលជារបស់មេទាំងប្រាំនាក់នោះដែរ គឺទាំងក្រុងមានកំផែង និងភូមិនៅស្រុកស្រែទាំងប៉ុន្មានផង ពីគ្រប់ក្នុងស្រុកភីលីស្ទីនរហូតដល់ថ្មធំ ជាទីដែលគេបានដាក់ហិបនៃព្រះយេហូវ៉ានោះ ឯថ្មនោះក៏នៅក្នុងចម្ការរបស់យ៉ូស្វេ ជាអ្នកនៅបេត-សេមែស ដរាបដល់សព្វថ្ងៃនេះ។