Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 5:4

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រោយ​ពី​លោក​អ័ដាម​បាន​បង្កើត​សេត​មក លោក​រស់​នៅ​បាន​ប្រាំបី​រយ​ឆ្នាំ​ទៀត ហើយ​លោក​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

សូមមើលជំពូក ចម្លង

17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​បាន​ប្រទាន​ពរ​គេ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស‌ពេញ​លើ​ផែន‌ដី​ចុះ ត្រូវ​បង្ក្រាប​ផែន‌ដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​ជីវិត​ផង​ទាំង‌ឡាយ​ដែល​កម្រើក​នៅ​លើ​ផែន‌ដី​ផង»។

កាល​អើ​ប៉ាក់​សាឌ​មាន​អាយុ​សាមសិប​ប្រាំ​ឆ្នាំ គាត់​បង្កើត​បាន​សេឡា។

ក្រោយ​ពី​បាន​បង្កើត​កៃណាន​មក លោក​រស់​នៅ​បាន​ប្រាំបី​រយ​ដប់​ប្រាំ​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

ក្រោយ​ពី​បាន​បង្កើត​ម៉ាលេ‌លាល​មក លោក​រស់​នៅ​បាន​ប្រាំបី​រយ​សែសិប​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

ក្រោយ​ពី​បាន​បង្កើត​ហេណុក​មក យ៉ារេឌ​រស់​នៅ​បាន​ប្រាំបី​រយ​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

ក្រោយ​ពី​បាន​បង្កើត​មធូ‌សាឡា​មក លោក​ហេណុក​បាន​ដើរ​ជា‌មួយ​ព្រះ​អស់​បី​រយ​ឆ្នាំ ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន​ទៀត។

ក្រោយ​ពី​បាន​បង្កើត​ឡា​មេក​មក លោក​រស់​នៅ​បាន​ប្រាំពីរ​រយ​ប៉ែតសិប​ពីរ​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

ពេល​លោក​អ័ដាម​មាន​អាយុ​មួយ​រយ​សាម​សិប​ឆ្នាំ លោក​បង្កើត​បាន​កូន​ប្រុស​មួយ​មាន​លក្ខណៈ​ដូច​លោក តាម​រូប​ភាព​របស់​លោក ហើយ​ដាក់​ឈ្មោះ​ថា "សេត"។

ក្រោយ​ពី​បាន​បង្កើត​ណូអេ​មក ឡាមេក​រស់​នៅ​បាន​ប្រាំរយ​កៅ​សិប​ប្រាំ​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​ស្រី​ជា​ច្រើន។

លោក​អ័ដាម​រស់​នៅ​បាន​អាយុ​ប្រាំ​បួន​រយ​សាម​សិប​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ។

ក្រោយ​ពី​បាន​បង្កើត​អេណុស​មក លោក​រស់​នៅ​បាន​ប្រាំបី​រយ​ប្រាំពីរ​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

ព្រះ‌ទ្រង់​ប្រទាន​ពរ​ដល់​លោក​ណូអេ និង​កូន​ប្រុស​របស់​លោក ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​ទៅ​ពួក‌គេ​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ហើយ​ឲ្យ​បាន​ពាស‌ពេញ​លើ​ផែន‌ដី​ទៅ

ចំពោះ​អ្នក​រាល់​គ្នា ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស​ពេញ​លើ​ផែន‌ដី ហើយ​ឲ្យ​ច្រើន​កុះ​ករ​លើ​ផែន​ដី​ចុះ»។

មើល៍ កូន​ចៅ​ជា​មត៌ក​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​ផល​ដែល​កើត​ពី​ផ្ទៃ ជា​រង្វាន់​ដែល​ព្រះ‌អង្គ​ប្រទាន។

៙ សូម​ឲ្យ​កូន​ប្រុសៗ​របស់​យើង បាន​ដូច​ជា​រុក្ខជាតិ ដុះ​លូតលាស់​ពេញ​កម្លាំង ក្នុង​វ័យ​នៅ​ក្មេង​របស់​គេ ហើយ​កូន​ស្រីៗ​របស់​យើង បាន​ដូច​ជា​ថ្ម​សីមា ដែល​ដាប់​ធ្វើ​តាម​របៀប​ព្រះ‌រាជ​វាំង។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម