កាលលោកអ៊ីស្រាអែលបានឃើញកូនរបស់លោកយ៉ូសែប លោកសួរថា៖ «តើអ្នកណានេះ?»
ពេលនោះ ភ្នែករបស់លោកអ៊ីស្រាអែលងងឹតហើយ ដោយសារលោកវ័យចាស់ លោកមើលមិនឃើញច្បាស់ទេ។ លោកយ៉ូសែបក៏នាំកូនចូលទៅជិត ហើយលោកក៏ឱបថើបវា។
លោកយ៉ូសែបជម្រាបឪពុកថា៖ «នេះជាកូនដែលព្រះបានប្រទានឲ្យខ្ញុំ នៅស្រុកនេះ»។ លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ចូរនាំវាមកជិតពុកមក៍ ពុកនឹងឲ្យពរវា»។
ចូរស្វែងរកព្រះយេហូវ៉ាវិញ នោះអ្នករាល់គ្នានឹងរស់នៅ ក្រែងព្រះអង្គឆាបឆេះឡើង ដូចជាភ្លើងនៅក្នុងពូជពង្សយ៉ូសែប ហើយបញ្ឆេះអស់រលីងទៅ ឥតមានអ្នកណានៅបេត-អែល អាចនឹងពន្លត់បានឡើយ។