លោកយ៉ាកុបមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ព្រះដ៏មានគ្រប់ព្រះចេស្តា ដែលបានលេចមកឲ្យពុកឃើញនៅលូស ក្នុងស្រុកកាណាន ហើយបានប្រទានពរពុក
ពេលលោកអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះយេហូវ៉ាបានលេចមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលមកកាន់លោកថា៖ «យើងជាព្រះដ៏មានគ្រប់ព្រះចេស្តា ចូរអ្នកដើរនៅចំពោះយើង ហើយឲ្យបានគ្រប់លក្ខណ៍ចុះ
យើងនឹងធ្វើឲ្យអ្នកមានកូនចៅច្រើនលើសលុប យើងនឹងធ្វើឲ្យជាតិសាសន៍ផ្សេងៗកើតចេញពីអ្នក ហើយស្តេចជាច្រើនក៏នឹងកើតចេញពីអ្នកដែរ។
សូមព្រះដ៏មានគ្រប់ព្រះចេស្តា ប្រទានពរកូន ទាំងធ្វើឲ្យកូនមានកូនចៅជាច្រើន ហើយកើនចំនួនឡើង ឲ្យកូនបានទៅជាសាសន៍មួយដែលមានគ្នាច្រើន។
មានគេជម្រាបលោកយ៉ាកុបថា៖ «លោកយ៉ូសែបកូនរបស់លោកមកដល់ហើយ»។ នោះលោក ក៏ខំប្រឹងក្រោកអង្គុយនៅលើគ្រែ។
គឺដោយសារព្រះរបស់ឪពុក ដែលព្រះអង្គនឹងជួយកូន ដោយសារព្រះដ៏មានគ្រប់ព្រះចេស្តា ដែលនឹងប្រទានពរកូន ព្រះពរពីលើមេឃ ព្រះពរពីទីជម្រៅដែលនៅខាងក្រោម ព្រះពរពីទឹកដោះ និងពីផ្ទៃផង។
យើងបានលេចមកឲ្យអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបស្គាល់យើង ថាជាព្រះដ៏មានគ្រប់ព្រះចេស្តា ប៉ុន្តែ យើងមិនបានឲ្យគេស្គាល់នាមយើងជា "យេហូវ៉ា" ទេ។
លោកបានបោកចំបាប់ជាមួយទេវតា ហើយក៏បានឈ្នះ លោកបានយំ ហើយអង្វរសុំការប្រណីសន្ដោស លោកបានជួបព្រះអង្គនៅបេត-អែល នៅទីនោះ ព្រះអង្គមានព្រះបន្ទូលមកកាន់លោក
ទាំងមានសិរីល្អរបស់ព្រះ ហើយពន្លឺរស្មីរបស់ក្រុងនោះ ដូចជាត្បូងដ៏មានតម្លៃបំផុត គឺដូចជាត្បូងពេជ្រ ហើយថ្លាដូចកែវចរណៃ។
ពួកគេចាត់មនុស្សឲ្យទៅសង្កេតមើលក្រុងបេត-អែល (រីឯទីក្រុងនោះពីដើមហៅថា «លូស»)។