លោកយ៉ូសែបក៏នាំកូនទាំងពីរចូលទៅជិតឪពុកវិញ គឺអេប្រាអិមដែលនៅដៃស្តាំ ទៅខាងឆ្វេងលោកអ៊ីស្រាអែល និងម៉ាណាសេដែលនៅដៃឆ្វេងទៅខាងស្តាំលោកអ៊ីស្រាអែល។
លោកយ៉ូសែបដាក់ឈ្មោះកូនច្បងថា "ម៉ាណាសេ" ដ្បិតលោកពោលថា៖ «ព្រះទ្រង់បានធ្វើឲ្យខ្ញុំភ្លេចទុក្ខលំបាកទាំងប៉ុន្មានរបស់ខ្ញុំ និងក្រុមគ្រួសារទាំងប៉ុន្មានរបស់ឪពុកខ្ញុំដែរ»។
នៅស្រុកអេស៊ីព្ទ លោកយ៉ូសែបមានកូនប្រុសពីរនាក់ គឺម៉ាណាសេ និងអេប្រាអិម ដែលនាងអាសណាត់ កូនស្រីរបស់លោកប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូន បានបង្កើតឲ្យលោក។
បន្ទាប់មក លោកយ៉ូសែបនាំកូនទាំងពីរចេញពីលើភ្លៅឪពុក រួចក្រាបចុះឱនមុខដល់ដី។
ប៉ុន្ដែ លោកអ៊ីស្រាអែលបានខ្វែងដៃ គឺលោកលូកដៃស្ដាំ ទៅដាក់លើក្បាលអេប្រាអិមដែលជាប្អូន ហើយដាក់ដៃឆ្វេងលើក្បាលម៉ាណាសេ ដ្បិតម៉ាណាសេជាកូនច្បង។
កូនចៅរបស់យ៉ូសែបតាមពូជអំបូររបស់ពួកគេមាន ម៉ាណាសេ និងអេប្រាអិម។
លោកនឹងដាក់ចៀមនៅខាងស្តាំ ហើយពពែនៅខាងឆ្វេង។