លោកុប្បត្តិ 47:29ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦លុះជិតដល់ពេលដែលលោកអ៊ីស្រាអែលត្រូវស្លាប់ លោកបានហៅលោកយ៉ូសែបជាកូនមកផ្តាំថា៖ «ប្រសិនបើកូនអាណិតពុកមែន ចូរដាក់ដៃនៅក្រោមភ្លៅពុក ហើយសន្យានឹងពុកថា កូននឹងប្រព្រឹត្តចំពោះពុកដោយសប្បុរស ហើយស្មោះត្រង់ គឺមិនត្រូវបញ្ចុះសពពុកនៅក្នុងស្រុកអេស៊ីព្ទនេះឡើយ។ សូមមើលជំពូក |
មើល៍ នៅថ្ងៃនេះ ខ្ញុំហៀបនឹងទៅតាមផ្លូវរបស់មនុស្សលោកទាំងអស់ ហើយអ្នកក៏ដឹងនៅក្នុងចិត្ត និងក្នុងវិញ្ញាណរបស់អ្នកទាំងអស់គ្នាដែរថា អស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានសន្យា នោះគ្មានខ្វះណាមួយសោះ ទាំងអស់សុទ្ធតែបានសម្រេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ។