Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 47:18

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ ហើយ​ចូល​ដល់​ឆ្នាំ​បន្ទាប់ ពួក‌គេ​មក​រក​លោក​យ៉ូសែប ពោល​ថា៖ «យើង​ខ្ញុំ​មិន​លាក់‌បាំង​នឹង​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ទេ ដ្បិត​ប្រាក់​របស់​យើង​ខ្ញុំ​អស់​រលីង​ហើយ ឯ​ហ្វូង​សត្វ​ទាំង​អស់​ក៏​បាន​ទៅ​លោក​ម្ចាស់​ដែរ គ្មាន​សល់​អ្វី​នៅ​មុខ​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ឡើយ នៅ​សល់​តែ​ខ្លួន​ប្រាណ​យើង​ខ្ញុំ និង​ដី​របស់​យើង​ខ្ញុំ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

4 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ គេ​យក​ហ្វូង​សត្វ​មក​ជូន​លោក​យ៉ូសែប ហើយ​លោក​ក៏​ផ្ដល់​ស្បៀង​អាហារ​ឲ្យ​គេ ជា​ថ្នូរ​នឹង​សេះ ហ្វូង​ចៀម ហ្វូង​គោ និង​លា។ នៅ​ឆ្នាំ​នោះ លោក​ផ្ដល់​ស្បៀង​អាហារ​ឲ្យ​គេ ជា​ថ្នូរ​នឹង​ហ្វូង​សត្វ​របស់​គេ។

តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​ចំពោះ​លោក​ម្ចាស់ ព្រម​ទាំង​ដី​របស់​យើង​ខ្ញុំ​ផង​ដូច្នេះ​ឬ? សូម​ទិញ​យើង​ខ្ញុំ និង​ដី​របស់​យើង​ខ្ញុំ ជា​ថ្នូរ​នឹង​ស្បៀង​អាហារ​ទៅ។ យើង​ខ្ញុំ ព្រម​ទាំង​ដី​របស់​យើង​ខ្ញុំ​នឹង​នៅ​បម្រើ​ផារ៉ោន។ សូមផ្ដល់​ពូជ​មក​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រស់​នៅ កុំ​ឲ្យ​ស្លាប់ ហើយ​កុំ​ឲ្យ​ដី​នៅ​ចោល​ទទេ​ផង»។

គ្រា​នោះ កាល​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​កំពុង​តែ​យាង​នៅ​លើ​កំផែង​ក្រុង នោះ​មាន​ស្ត្រី​ម្នាក់​ស្រែក​ទូល​ទ្រង់​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង»។

«ឱ​ព្រះ‌ករុណា ជា​អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ក្នុង​ការ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ទាំង​នេះ​បាន​ធ្វើ​ដល់​ហោរា​យេរេមា គឺ​ដែល​គេ​បាន​ដាក់​លោក​ឲ្យ​នៅ​ក្នុង​គុក​ងងឹត នោះ​ជា​ការ​អាក្រក់​ណាស់ ដ្បិត​មុខ​ជា​លោក​នឹង​ស្លាប់​នៅ​ទី​នោះ ដោយ​ព្រោះអត់​ឃ្លាន​ជា​មិន​ខាន ពី​ព្រោះ​គ្មាន​អាហារ​នៅ​ក្នុង​ទី​ក្រុង​ទៀត​ទេ»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម