ហើយកូនរបស់រូបេន គឺហេណុក ប៉ាលូវ ហេស្រុន និងកើមី។
ពេលនោះ រូបេនឆ្លើយទៅឪពុកថា៖ «បើខ្ញុំមិននាំវាមកជួបលោកឪពុកវិញទេ សូមសម្លាប់កូនប្រុសរបស់ខ្ញុំទាំងពីរចុះ សូមឲ្យវាមកខ្ញុំ ខ្ញុំនឹងនាំវាមកជូនលោកឪពុកវិញមិនខាន»។
កូនរបស់ស៊ីម្មាន គឺយេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និងសូល ជាកូនរបស់ស្ត្រីសាសន៍កាណានម្នាក់។
នេះជាបញ្ជីរាយនាមរបស់ពួកកូនចៅអ៊ីស្រាអែល ដែលចូលទៅក្នុងស្រុកអេស៊ីព្ទ គឺលោកយ៉ាកុប និងកូនប្រុសៗរបស់លោក។ រូបេនជាកូនច្បងរបស់លោកយ៉ាកុប
កូនរបស់រូបេនដែលជាកូនច្បងអ៊ីស្រាអែល គឺហេណុក ប៉ាលូវ ហេស្រុន កើមី។
នេះជាបញ្ជីពួកមេគ្រួសាររបស់ឪពុកគេទាំងប៉ុន្មាន កូនរបស់រូបេន ដែលជាកូនច្បងរបស់អ៊ីស្រាអែល គឺហេណុក ប៉ាលូវ ហេស្រុន និងកើមី អ្នកទាំងនេះជាក្រុមគ្រួសាររបស់រូបេន។
ឈ្មោះរបស់ពួកកូនលេវី តាមតំណវង្សត្រកូលរបស់គេ គឺគើសុន កេហាត់ និងម្រ៉ារី ហើយលេវីមានអាយុរស់នៅបានមួយរយសាមសិបប្រាំពីរឆ្នាំ។
កូនចៅរបស់រូបេន ដែលជាកូនច្បងរបស់អ៊ីស្រាអែល រាប់តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុក តាមចំនួនឈ្មោះរៀងៗខ្លួន គឺប្រុសៗទាំងអស់ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន។
អ្នកទាំងនេះជាពូជពង្សរបស់រូបេន ហើយអស់អ្នកដែលគេបានរាប់មានចំនួន ៤៣ ៧៣០ នាក់។