កូនរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី។
បន្ទាប់មក នាងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយទៀត នាងពោលថា៖ «លើកនេះ ប្តីខ្ញុំនឹងជាប់ចិត្តជាមួយ ខ្ញុំមិនខាន ព្រោះខ្ញុំបានបង្កើតកូនប្រុសបីនាក់ឲ្យគាត់»។ ដូច្នេះ គេហៅឈ្មោះកូននោះថា "លេវី"។
កូនរបស់ស៊ីម្មាន គឺយេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និងសូល ជាកូនរបស់ស្ត្រីសាសន៍កាណានម្នាក់។
កូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (តែអ៊ើរ និងអូណាន់បានស្លាប់នៅស្រុកកាណាន) ហើយកូនរបស់ពេរេស គឺហេស្រុន និងហាមុល។
ទាំងនេះជាកូនរបស់អ៊ីស្រាអែល គឺរូបេន ស៊ីម្មាន លេវី យូដា អ៊ីសាខារ សាប់យូឡូន
ណាសូនបង្កើតសាលម៉ូន សាលម៉ូនបង្កើតបូអូស
ឯបងប្អូនស្រីរបស់អ្នកទាំងនោះ គឺសេរូយ៉ា និងអ័ប៊ីកែល។ ឯកូនរបស់នាងសេរូយ៉ា គឺអ័ប៊ីសាយ យ៉ូអាប់ និងអេសាអែល ទាំងអស់មានបីនាក់។
នេះជាបញ្ជីពួកមេគ្រួសាររបស់ឪពុកគេទាំងប៉ុន្មាន កូនរបស់រូបេន ដែលជាកូនច្បងរបស់អ៊ីស្រាអែល គឺហេណុក ប៉ាលូវ ហេស្រុន និងកើមី អ្នកទាំងនេះជាក្រុមគ្រួសាររបស់រូបេន។
ឈ្មោះរបស់ពួកកូនលេវី តាមតំណវង្សត្រកូលរបស់គេ គឺគើសុន កេហាត់ និងម្រ៉ារី ហើយលេវីមានអាយុរស់នៅបានមួយរយសាមសិបប្រាំពីរឆ្នាំ។