លោកុប្បត្តិ 44:8ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦មើល៍! ប្រាក់ដែលយើងខ្ញុំបានឃើញនៅមាត់បាវរបស់យើងខ្ញុំ យើងខ្ញុំបានយកពីស្រុកកាណានមកជូនលោកវិញហើយ ដូច្នេះ ធ្វើដូចម្ដេចឲ្យយើងខ្ញុំលួចយកប្រាក់ ឬមាសពីផ្ទះចៅហ្វាយរបស់លោកទៅកើត? សូមមើលជំពូក |
ពួកគេមានការភ័យខ្លាច ព្រោះមានគេនាំចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប ហើយគេពិគ្រោះគ្នាថា៖ «គឺព្រោះតែប្រាក់ដែលគេបានដាក់ក្នុងបាវ ឲ្យមកយើងវិញកាលពីលើកមុននោះហើយ បានជាគេនាំយើងចូលមកដូច្នេះ ដើម្បីរករឿងនឹងយើង ហើយចាប់យើងធ្វើជាបាវបម្រើ ព្រមទាំងសត្វលារបស់យើងផង»។