លោកុប្បត្តិ 44:17ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ប៉ុន្ដែ លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនធ្វើដូច្នោះទេ អ្នកណាដែលបានឃើញមានពែងនៅដៃ គឺអ្នកនោះឯងដែលត្រូវធ្វើជាបាវបម្រើរបស់ខ្ញុំ រីឯអ្នករាល់គ្នាវិញ ត្រូវត្រឡប់ទៅផ្ទះឪពុករបស់អ្នករាល់គ្នាដោយសុខសាន្តចុះ»។ សូមមើលជំពូក |
យូដាឆ្លើយថា៖ «តើយើងខ្ញុំអាចឆ្លើយនឹងលោកម្ចាស់ដូចម្តេចបាន? តើយើងខ្ញុំនឹងថាដូចម្ដេច? តើយើងខ្ញុំអាចដោះសាខ្លួនយ៉ាងណាបាន? ព្រះទ្រង់បានទតឃើញកំហុសរបស់យើងខ្ញុំប្របាទហើយ មើល៍ យើងខ្ញុំជាបាវបម្រើរបស់លោកម្ចាស់ហើយ គឺទាំងយើងខ្ញុំ ទាំងអ្នកដែលឃើញមានពែងនៅដៃនោះផង»។