លោកុប្បត្តិ 43:34ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦មានគេយកចំណែកភោជនាហារពីតុរបស់លោកយ៉ូសែបទៅជូនពួកគេ តែបេនយ៉ាមីនបានចំណែកមួយជាប្រាំ ច្រើនជាងគេទាំងអស់ ហើយគេក៏ផឹកស្រាយ៉ាងសប្បាយរីករាយជាមួយលោកយ៉ូសែប។ សូមមើលជំពូក |
ឱប្អូន ជាប្រពន្ធអើយ យើងបានចូលមកក្នុងសួនច្បារយើងហើយ យើងបានបេះជ័រល្វីងទេស និងគ្រឿងក្រអូបរបស់យើង យើងបានបរិភោគសំណុំ និងទឹកឃ្មុំរបស់យើង យើងបានផឹកស្រាទំពាំងបាយជូរ និងទឹកដោះគោហើយ ឱសម្លាញ់រាល់គ្នាអើយ ចូរពិសាចុះ ឱមាសសម្លាញ់រាល់គ្នាអើយ ចូរផឹកចុះ អើ ផឹកឲ្យបរិបូរទៅ។