Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 43:11

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អ៊ីស្រា‌អែល​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បើ​ដូច្នោះ ធ្វើ​យ៉ាង​នេះទៅ ចូរ​យក​ផល​យ៉ាង​ល្អៗ​ពី​ស្រុក​នេះ ដាក់​ចូល​ក្នុង​បាវ​របស់​ឯង​រាល់​គ្នា ទៅ​ជូន​លោក​នោះ​ផង គឺ​ជ័រ​ពិដោរ​បន្ដិច ទឹក​ឃ្មុំ​បន្តិច គ្រឿង​ម្ហូប ជ័រ​ល្វីង‌ទេស គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ចំបក់។

សូមមើលជំពូក ចម្លង

37 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​តប​ថា៖ «ទេ បើ​ខ្ញុំ​ប្រកប​ដោយ​គុណ​របស់​បង នោះ​សូម​ទទួល​ជំនូន​ពី​ដៃ​ខ្ញុំ​ទៅ ដ្បិត​ខ្ញុំ​បាន​ឃើញ​មុខ​បង ទុក​ដូច​ជា​ឃើញ​ព្រះ‌ភក្ត្រ​នៃ​ព្រះ​ដែរ ហើយ​បង​បាន​ទទួល​ខ្ញុំ​ដោយ​ស្រួល។

បន្ទាប់​មក គេ​នាំ​គ្នា​អង្គុយ​បរិ‌ភោគ ហើយ​គេ​ក្រឡេក​ទៅ​ឃើញ​ពួក​អ៊ីស‌ម៉ា‌អែល ដែល​កំពុង​តែ​មក​ពី​ស្រុក​កាឡាត មាន​គ្រឿង​ម្ហូប ជ័រ​ពិដោរ និង​ជ័រ​ល្វីង‌ទេស​ផ្ទុក​លើ​សត្វ​អូដ្ឋ​រៀង​ខ្លួន ដើម្បី​នាំ​ទៅ​ស្រុក​អេស៊ីព្ទ។

ប្រសិន‌បើ​យើង​មិន​បាន​ពន្យារ​ពេល​ទេ ម៉្លេះ​សម​ពេល​នេះ យើង​ខ្ញុំ​បាន​ទៅ​មក​ពីរ​សារួច​ទៅ​ហើយ»។

សូម​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ប្រោស​ប្រទាន​ឲ្យ​អ្នក​នោះ​អាណិត​មេត្តា​ដល់​ឯង​រាល់​គ្នា ដើម្បី​ឲ្យលោក​អនុញ្ញាត​ឲ្យ​បង​ឯង និង​បេនយ៉ាមីន​ត្រឡប់​មក​វិញ​ដែរ។ ចំណែក​ឯ​ពុក បើ​ពុក​ត្រូវ​អស់​កូន ឲ្យ​ពុក​អស់​ទៅ​ចុះ!»។

ពួក​គេ​ក៏​យក​ជំនូន​ទាំង​នោះ និង​ប្រាក់​មួយ​ទ្វេ​ជា​ពីរ ព្រម​ទាំង​បេនយ៉ាមីន​ទៅ​ជាមួយ រួច​គេ​ក្រោក​ឡើង ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ទៅ​ឈរ​នៅ​ចំពោះ​មុខ​លោក​យ៉ូសែប។

ពួក‌គេ​ក៏​រៀបចំ​ជំនូន ចាំ​លោក​យ៉ូសែប​មក​ដល់​នៅ​វេលា​ថ្ងៃ​ត្រង់ ដ្បិត​គេ​បាន​ឮ​ថា គេ​ត្រូវ​បរិ‌ភោគ​អាហារ​នៅ​ទី​នេះ។

កាល​លោក​យ៉ូសែប​បាន​មក​ដល់​ផ្ទះ ពួក​គេ​ក៏​យក​ជំនូន​ដែល​គេ​បាន​កាន់​ចូល​មក​ក្នុង​ផ្ទះ ជូន​ដល់​លោក ហើយ​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី នៅ​ចំពោះ​លោក។

ក្រៅ​ពី​នោះ មាន​មាស​ដែល​មក​ដោយ‌សារ​ពួក​អ្នក​លក់​ដូរ ដោយ​ការ​ធ្វើ​ជំនួញ ហើយ​ពី​ស្តេច​ស្រុក​អារ៉ាប់​ទាំង​ឡាយ និង​ពួក​ចៅ‌ហ្វាយ​ស្រុក​ទាំង​ប៉ុន្មាន​ថែម​ទៀត។

គ្រប់​គ្នា​ក៏​នាំ​យក​តង្វាយ​មក​ថ្វាយ គឺ​ជា​គ្រឿង​មាស ប្រាក់ សម្លៀក​បំពាក់ គ្រឿង​សស្ត្រា‌វុធ គ្រឿង​ក្រអូប សេះ និង​លា‌កាត់ តាម​កំណត់​រាល់​តែ​ឆ្នាំ។

«ទ្រង់ និង​ទូល‌បង្គំ​មាន​សេចក្ដី​សញ្ញា​នឹង​គ្នា​មក​ហើយ ព្រម​ទាំង​បិតា​ទូល‌បង្គំ និង​បិតា​របស់​ទ្រង់​ផង។ ទូល‌បង្គំ​សូម​ផ្ញើ​តង្វាយ ជា​ប្រាក់ មាស មក​ថ្វាយ​ដល់​ទ្រង់ សូម​ឲ្យ​ទ្រង់​ទៅ​ផ្តាច់​សេចក្ដី​សញ្ញា ដែល​ទ្រង់​មាន​ចំពោះ​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ទៅ ដើម្បី​ឲ្យ​គេ​ថយ​ចេញ​ពី​ទូល‌បង្គំ»។

ព្រះបាទ​សាឡូម៉ូន​បាន​សោយ‌រាជ្យ​លើ​អស់​ទាំង​នគរ ចាប់​តាំង​ពី​ទន្លេ​អ៊ើប្រាត រហូត​ដល់​ស្រុក​ភីលី‌ស្ទីន ហើយ​ទៅ​ដល់​ព្រំ​ប្រទល់​អេស៊ីព្ទ​ទៀត នគរ​ទាំង​នោះ​តែង​នាំ​យក​សួយ‌អាករ​មក​ថ្វាយ​ព្រះបាទ​សាឡូម៉ូន ព្រម​ទាំង​គោរព​ដល់​ទ្រង់ រហូត​ដល់​អស់​ព្រះ‌ជន្ម។

អ័ហាស​ក៏​យក​មាស ប្រាក់ ដែល​ឃើញ​មាន​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ហើយ​នៅ​ក្នុង​ឃ្លាំង​ព្រះ‌រាជ‌ទ្រព្យ ផ្ញើ​ទៅ​ថ្វាយ​ជា​តង្វាយ​ដល់​ស្តេច​ស្រុក​អាស‌ស៊ើរ។

នៅ​គ្រា​នោះ ម្រដាក់-បាឡា‌ដាន​ជា​បុត្រ​បាឡា‌ដាន ស្តេច​ស្រុក​បាប៊ី‌ឡូន បាន​ផ្ញើ​សំបុត្រ និង​តង្វាយ​មក​ថ្វាយ​ស្ដេច​ហេ‌សេ‌គា ដោយ​ព្រោះ​ទ្រង់​ឮ​ថា ស្ដេច​ហេ‌សេ‌គា​ប្រឈួន។

ដូច្នេះ ស្ដេច​បង្គាប់​ដល់​ហាសែល​ថា៖ «សូម​យក​ជំនូន​ខ្លះ ចេញ​ទៅ​ជួប​អ្នក​សំណព្វ​របស់​ព្រះ ហើយ​សួរ​ដល់​ព្រះ‌យេហូវ៉ា​តាម​រយៈ​លោក​ថា "តើ​យើង​នឹង​បាន​ជា​ពី​ជំងឺ​នេះ​ឬ​ទេ?"»។

«សូម​ទៅ​ប្រមូល​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​ឃើញ​មាន​នៅ​ក្រុង​ស៊ូសាន ឲ្យ​ប្រជុំ​គ្នា​តម​អាហារ​សម្រាប់​ខ្ញុំ កុំ​ឲ្យ​បរិ‌ភោគ​អ្វី​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​រវាង​បី​ថ្ងៃ ឯ​ខ្ញុំ និង​ពួក​ស្ត្រី​បម្រើ​របស់​ខ្ញុំ ក៏​នឹង​តម​អាហារ​ដែរ។ បន្ទាប់​មក ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច ដែល​ជា​ការ​ខុស​ច្បាប់ ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅ​ចុះ»។

ដោយ​យល់​ដល់​ព្រះ‌វិហាររបស់​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡិម ពួក​ស្តេច​នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អង្គ។

សូម​ឲ្យ​ស្ដេច​ទាំង​ឡាយ​នៅ​ស្រុក​តើស៊ីស និង​កោះ​នានា​នាំ​សួយ‌អាករ​មក​ថ្វាយ​ព្រះ‌អង្គ សូម​ឲ្យ​ស្ដេច​ទាំង​ឡាយ​នៅ​ស្រុក​សេបា និង​ស្រុក​សាបា នាំ​បណ្ណាការ​មក​ថ្វាយ​ដែរ!

ចូរបន់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​លា​បំណន់​នោះ​ទៅ ចូរ​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​ព្រះ‌អង្គ យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អង្គ ដ៏​គួរ​ស្ញែង​ខ្លាច

ដូច្នេះ យើង​បាន​ចុះ​មក ដើម្បី​រំដោះ​គេ​ឲ្យ​រួច​ចេញ​ពី​កណ្ដាប់​ដៃ​របស់​ពួក​សាសន៍​អេស៊ីព្ទ ហើយ​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​នោះ ទៅ​ឯ​ស្រុក​មួយ​ដ៏​ល្អ ធំ​ទូលាយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ជា​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស។

មនុស្ស​ដែល​ឥត​មាន ប្រាជ្ញា​គេ​ទទួល​ចាប់​ដៃ ព្រម​ទាំង​ធានា​ពី​ដំណើរ​អ្នក​ជិត​ខាង​ខ្លួន​ផង។

ជំនូន​របស់​មនុស្ស រមែង​បើក​ផ្លូវ​ឲ្យ​ដល់​ខ្លួន នាំ​ចូល​ទៅ​ដល់​ចំពោះ​អ្នក​ធំ​ផង។

មនុស្ស​ជា​ច្រើន​ខំ​យក​ចិត្ត​មនុស្ស​សទ្ធា ហើយ​អ្នក​ណា​ក៏​ដោយ ក៏​ជា​មិត្ត​សម្លាញ់​នឹង​អ្នក ដែល​ចែក​អំណោយ‌ទាន​ដែរ។

អំណោយ​ដែល​ឲ្យ​ដោយ​ស្ងាត់​កំបាំង នោះ​រមែង​រម្ងាប់​សេចក្ដី​កំហឹង ហើយ​ជំនូន​ដែល​ជូន​ដោយ​លួច​លាក់ ក៏​បំបាត់​សេចក្ដី​ឃោរ‌ឃៅ​ដែរ។

ឱ​ប្អូន ជា​ប្រពន្ធ​អើយ សេចក្ដី​ស្រឡាញ់​របស់​នាងល្អ​វិសេស​ណាស់។ សេចក្ដី​ស្រឡាញ់​របស់​ឯង ឆ្ងាញ់​ជាង​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ក្លិន​ប្រេង​អប់​របស់​ឯង ក៏​ក្រអូប​ជាង​គ្រឿង​ក្រអូបទាំង‌ឡាយ

គឺ​ទេព្វិរូ និង​រមៀត ដើម​កន្ធាយ ហើយ​សម្បុរ​ល្វែង នូវ​ដើម​ឈើ​ទាំង​ប៉ុន្មាន ដែល​សម្រាប់​ធ្វើ​គ្រឿង​ក្រអូប​ដែរ និង​ជ័រ​ល្វីង‌ទេស ក្រឹស្នា ហើយ​គ្រឿង​ក្រអូប​យ៉ាង​សំខាន់​ទាំង​អស់

៙ ឱ​ស្ងួន​សម្លាញ់​របស់​ខ្ញុំ​ម្ចាស់​អើយ សូម​ឆាប់​ធ្វើ​ដូច​ជា​ប្រើស ឬ​ក្តាន់​ស្ទាវ នៅ​លើ​ភ្នំ​គ្រឿង​ក្រអូប​ទៅ។:៚

តើ​គ្មាន​ប្រទាល​មុខ​សះ​នៅ​ស្រុក​កាឡាត​ទេ​ឬ? តើ​គ្មាន​គ្រូ​ពេទ្យ​នៅ​ទី​នោះ​ទេ​ឬ? ចុះ​តើ​ហេតុ​អ្វី​បាន​ជា​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ​មិន​ជា​ដូច្នេះ?

ពួក​ស្រុក​ដេដាន់​ដែល​ធ្វើ​ជំនួញ​ជា‌មួយ​អ្នក ដៃ​អ្នក​បាន​លក់​ដូរ​នៅ​កោះ​ជា​ច្រើន ហើយ​គេ​បាន​ដឹក​ភ្លុក និង​ឈើ​គ្រញូង​មក​ឲ្យ​អ្នក​វិញ។

ស្រុក​យូដា និង​អ៊ីស្រា‌អែល គេ​ជា​អ្នក​ជំនួញ​ជា​មួយ​អ្នក គេ​យក​ស្រូវ​សាលី​ពី​ស្រុក​មីនីត បង្អែម ទឹក​ឃ្មុំ និង​ប្រេង ហើយ​ប្រទាល​មុខ​សះ​មក​ដូរ​នឹង​ទំនិញ​របស់​អ្នក។

ពួក​ឈ្នួញ​ពី​ស្រុក​សេបា ហើយ​ពី​ស្រុក​រ៉ាម៉ា ជា​អ្នក​ជួញ​ប្រែ​ជា​មួយ​អ្នក គេ​បាន​យក​គ្រឿង​ម្ហូប​យ៉ាង​វិសេស ថ្ម​មាន​តម្លៃ​គ្រប់​មុខ និង​មាស​ដូរ​នឹង​ទំនិញ​របស់​អ្នក។

តែ​យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​ស្រុក​របស់​គេ​ទុក​ជា​មត៌ក យើង​នឹង​ឲ្យ​ស្រុក​នោះ​ទៅ​ជា​កេរ‌អាករ​ដល់​អ្នក​រាល់​គ្នា ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ​ហៀរ យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​បាន​ញែក​អ្នក​ចេញ​ពី​អស់​ទាំង​សាសន៍​ដទៃ​ហើយ។

ដោយ​លោក​មិន​យល់​ព្រម​តាម​ពាក្យ​អង្វរ​របស់​យើង យើង​ក៏​នៅ​ស្ងៀម ហើយ​ពោល​ថា៖ «សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫ‌ទ័យរបស់​ព្រះ‌អម្ចាស់​ចុះ»។

ដោយ​ផល​ផ្លែ​ដ៏​វិសេស​ដែល​កើត​ដោយ‌សារ​ថ្ងៃ និង​ផល​សម្បូរ​ហូរ​ហៀរ ដែល​កើត​ដោយ‌សារ​ខែ

រីឯ​ជំនូន​ដែល​ខ្ញុំ​ម្ចាស់​ជា​អ្នក​បម្រើ​របស់​លោក បាន​នាំ​យក​មក​ជូន​នេះ សូម​ចែក​ឲ្យ​ដល់​ពួក​យុវជន ដែល​តាម​លោក​ម្ចាស់​នៃ​ខ្ញុំ​មក​នោះ​ចុះ។

តែ​លោក​សូល​ឆ្លើយ​ថា៖ «ប្រសិន‌បើ​យើង​ទៅ តើ​យើង​មាន​អ្វី​យក​ទៅ​ជូន​លោក? ដ្បិត​អាហារ​ក្នុង​សំពាយ​របស់​យើង​អស់​រលីង​ហើយ គ្មាន​អ្វី​នឹង​យក​ទៅ​ជូន​ដល់​អ្នក​សំណព្វ​របស់​ព្រះ​នោះ​ទេ តើ​នៅ​មាន​អ្វី​ដែរ​ឬ?»




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម