Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 42:38

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ លោក​យ៉ាកុប​ប្រកែក​ថា៖ «ពុក​មិន​ឲ្យ​កូន​ពៅ​របស់​ឪពុក​ចុះ​ទៅ​ជា‌មួយ​ឯង​រាល់​គ្នា​ទេ ដ្បិត​បង​វា​ស្លាប់​ទៅ​ហើយ នៅ​សល់​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ បើ​កាល​ណា​វា​កើត​មាន​គ្រោះ​ថ្នាក់​អ្វី​តាម​ផ្លូវ​ដែល​ឯង​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​ពុក ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទាំង​ទុក្ខ​ព្រួយ​មិន​ខាន»។

សូមមើលជំពូក ចម្លង

20 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ា​កុប​ស្គាល់​អាវ​នោះ ហើយ​ពោល​ថា៖ «នេះ​ពិត​ជា​អាវ​របស់​កូន​ខ្ញុំ​មែន មាន​សត្វ​សាហាវ​បាន​ហែក​វា​ស៊ី​ហើយ! យ៉ូសែប​ច្បាស់​ជា​សត្វ​ហែក​ខ្ទេច‌ខ្ទី​អស់​ហើយ»។

លោក​យ៉ាកុប​ក៏​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន រួច​ស្លៀក​សំពត់​ធ្មៃ ហើយ​កាន់​ទុក្ខ​កូន​ជា​យូរ​ថ្ងៃ។

កូន​ប្រុស​កូន​ស្រី​របស់​លោក​ទាំង​ប៉ុន្មាន​ក៏​នាំ​គ្នា​ជួយ​សម្រាល​ទុក្ខ​លោក តែ​លោក​មិន​ព្រម​ឲ្យ​អ្នក​ណា​មកសម្រាល​ទុក្ខ​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ពុក​នឹង​ចុះ​ទៅ​ជួប​កូន​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទាំង​កាន់​ទុក្ខ!» ហើយ​លោក​ក៏​យំ​សោក​នឹង​កូន។

ពួក‌គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ប្របាទ​មាន​បង‌ប្អូន​ដប់​ពីរ​នាក់ ជា​កូន​មាន​ឪពុក​តែ​មួយ​នៅ​ស្រុក​កាណាន​សព្វ‌ថ្ងៃ​នេះ កូន​ពៅ​នៅ​ជា‌មួយ​ឪពុក​របស់​យើង​ខ្ញុំ ហើយ​កូន​មួយ​ទៀត​មិន​នៅ​ទេ»។

ពេល​នោះ រូបេន​ឆ្លើយ​ទៅ​ឪពុក​ថា៖ «បើ​ខ្ញុំ​មិន​នាំ​វា​មក​ជួប​លោក​ឪពុក​វិញ​ទេ សូម​សម្លាប់​កូន​ប្រុស​របស់​ខ្ញុំ​ទាំង​ពីរ​ចុះ សូម​ឲ្យ​វា​មក​ខ្ញុំ ខ្ញុំ​នឹង​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​មិន​ខាន»។

ប៉ុន្ដែ លោក​យ៉ាកុប​មិន​ឲ្យ​បេនយ៉ាមីន ជា​ប្អូន​របស់​លោក​យ៉ូសែប ទៅ​ជា‌មួយ​បងៗ​ទេ ព្រោះ​លោក​ខ្លាច​ក្រែង​មាន​គ្រោះ​ថ្នាក់​ដល់​វា។

ចូរ​នាំ​ប្អូន​របស់​ឯង ហើយ​ធ្វើ​ដំណើរ​ទៅ​ជួប​លោក​នោះ​ចុះ

នោះ​យើង​ខ្ញុំ​បាន​ជម្រាប​លោក​ម្ចាស់​ថា "យើង​ខ្ញុំ​មាន​ឪពុក​ចាស់ជរា ហើយ​មាន​ប្អូន​តូច​ម្នាក់ ដែល​កើត​មក​ក្នុង​ពេល​ឪពុក​មាន​វ័យ​ចាស់។ បង​វា​បាន​ស្លាប់​ទៅ​ហើយ ឯ​កូន​ពោះ​មួយ​នឹង​វា នៅ​សល់​តែ​វា​ម្នាក់​គត់ ហើយ​ឪពុក​ស្រឡាញ់​វាខ្លាំង​ណាស់"

យើង​ខ្ញុំ​បាន​ជម្រាប​លោក​ម្ចាស់​វិញ​ថា "ក្មេង​នោះ​មិន​អាច​ឃ្លាត​ចេញ​ពី​ឪពុកវា​បាន​ទេ ដ្បិត​បើ​វា​ឃ្លាត​ចេញ​ពីឪពុក នោះ​លោក​មុខ​ជា​ស្លាប់​មិន​ខាន"។

ដូច្នេះ ចូរ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​របស់​បុត្រ កុំ​ឲ្យ​សក់​ស្កូវ​របស់​គាត់​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដោយ​សុខ‌សាន្ត​ឡើយ។

វា​ធ្វើ​ឲ្យ​មាន​ផ្លូវ​ភ្លឺ​តាម​ក្រោយ​វា គេ​នឹង​ស្មាន​ថា​ទី​ជម្រៅ​មាន​សក់​ស្កូវ​ហើយ។

ឱ​ព្រះ​អើយ សូម​កុំ​លះ​បង់​ចោល​ទូល‌បង្គំ​ឡើយ ទោះ​ជា​ទូល‌បង្គំ​ចាស់​សក់​ស្កូវ​ហើយក៏​ដោយ ដើម្បីឲ្យ​ទូល‌បង្គំ​បាន​ប្រកាស ពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ដល់​មនុស្សជំនាន់​ក្រោយ គឺ​ពី​ព្រះ​ចេស្ដា​របស់​ព្រះ‌អង្គ ដល់មនុស្ស​ទាំង​អស់​ដែល​ត្រូវ​កើត​មក។

អាយុ​ជីវិត​របស់​យើង​ខ្ញុំ បាន​ត្រឹមតែ​ចិត​សិប​ឆ្នាំ ឬ​បើ​មាន​កម្លាំង​ច្រើន នោះ​បាន​ប៉ែត​សិប​ឆ្នាំ តែ​ទោះ​ជា​យ៉ា​ង​នោះ​ក៏​ដោយ ក៏​ឆ្នាំ​ទាំង​នោះ មាន​តែ​ការ​នឿយ​លំបាក និង​ទុក្ខ​ព្រួយ​ទទេ អាយុ​យើង​ខ្ញុំ​កន្លង​ទៅ​យ៉ាង​លឿន ហើយ​យើង​ខ្ញុំ​ក៏​ហើរ​ទៅ​បាត់។

យើង​បាន​ឃើញ​កិច្ច‌ការ​ទាំង​ឡាយ​ដែល​ធ្វើ​នៅ​ក្រោម​ថ្ងៃ ហើយ​មើល៍ ការ​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ ក៏​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។

ដ្បិត​អ្នក​ណា​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ នោះ​ព្រះ‌អង្គ ប្រទាន​ឲ្យ​អ្នក​នោះ​មាន​ប្រាជ្ញា តម្រិះ និង​សេចក្ដី​រីក‌រាយ តែ​ឯ​មនុស្ស​បាប​វិញ ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​ធុរៈ គឺ​ឲ្យ​បាន​ប្រមូល ហើយ​បង្គរ​ឡើង ទុក​ប្រគល់​ឲ្យ​អ្នក​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ។ នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។

"យើង​បាន​ពោល​ថា យើង​នឹង​ទៅ​ឯ​ទ្វារ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក្នុង​កាល​ដែល​នៅ​ពាក់​កណ្ដាល​អាយុ​ទេ សំណល់​នៃ​ឆ្នាំ​អាយុ​បាន​បង្អត់​ដល់​យើង​ហើយ។

ទោះ​បី​ជា​អ្នក​ចាស់​ជរា យើង​នឹង​បី​អ្នក​ដរាប​ដល់​អ្នក​មាន​សក់​ស គឺ​យើង​បាន​បង្កើត ហើយ​យើង​នឹង​ថែរក្សា​អ្នក អើ យើង​នឹង​បី ហើយ​នឹង​ជួយ​អ្នក​ឲ្យ​រួច។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម