Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 42:34

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​នាំ​យក​ប្អូន​ពៅ​ពួក​ឯង​មក​ជួប​ខ្ញុំ នោះ​ខ្ញុំ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​អ្នក​ស៊ើប‌ការណ៍​ទេ គឺ​ជា​មនុស្ស​ទៀង​ត្រង់​មែន។ បន្ទាប់​មក ខ្ញុំ​នឹង​ដោះ​លែង​បង‌ប្អូន​របស់​ពួក​ឯង​ម្នាក់​នេះ​ដល់​ឯង​វិញ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​រក​ស៊ី​លក់​ដូរ​ក្នុង​ស្រុក​នេះ"»។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច​មាន​រាជ‌ឱង្ការ​ថា៖ «មើល៍! ស្រុក​ខ្ញុំ​នៅ​មុខ​អ្នក​ស្រាប់ ចូរ​រស់​នៅ​កន្លែង​ណា​តាម​តែ​អ្នក​ពេញ​ចិត្ត​ចុះ»។

នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រស់​នៅ​ជា‌មួយ​យើង​ខ្ញុំ ហើយ​ស្រុក​នេះ​នឹង​បើក​ចំហ​សម្រាប់​អ្នក​រាល់​គ្នា ចូរ​អ្នក​រាល់​គ្នា​រស់​នៅ ហើយ​ធ្វើ​ជំនួញ ព្រម​ទាំង​ទិញ​ដី​ធ្លីក្នុង​ស្រុក​នេះ​ទៅ»។

«មនុស្ស​ទាំង​នោះចង់​បាន​សុខ​ជាមួយ​យើង ចូរ​ឲ្យ​គេ​រស់​នៅ​ក្នុង​ស្រុក និង​ធ្វើ​ជំនួញ​ចុះ ដ្បិត​មើល៍ ស្រុក​នេះ​ធំ​ល្មម​ឲ្យ​គេ​នៅ​បាន ចូរ​យើង​យក​កូន​ស្រី​របស់​គេ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​ឲ្យ​កូន​ស្រី​របស់​យើង​ទៅ​គេ​ដែរ។

ខ្ញុំ​នឹង​ល្បង​ល​ចិត្ត​ពួក​ឯង​ដូច្នេះ គឺ​ដរាប​ណា​ផារ៉ោន​នៅ​មាន​ព្រះ‌ជន្ម នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បាន​ចេញ​ពី​ទី​នេះ​ឡើយ លើក​លែង​តែ​នាំ​ប្អូន​ពៅ​របស់​ពួក​ឯង​មក​ដល់​ទី​នេះ​សិន។

រួច​ត្រូវ​នាំ​ប្អូន​ពៅ​របស់​ពួក​ឯង​មក​ជួប​ខ្ញុំ ដើម្បី​បញ្ជាក់​ថា ឯង​រាល់​គ្នា​និយាយ​ពិត​ត្រង់​មែន ហើយ​ឯង​រាល់​គ្នា​ក៏​មិន​ត្រូវ​ស្លាប់​ដែរ»។ គេ​ក៏​យល់​ព្រម​ធ្វើ​ដូច្នោះ។

ក្រៅ​ពី​នោះ មាន​មាស​ដែល​មក​ដោយ‌សារ​ពួក​អ្នក​លក់​ដូរ ដោយ​ការ​ធ្វើ​ជំនួញ ហើយ​ពី​ស្តេច​ស្រុក​អារ៉ាប់​ទាំង​ឡាយ និង​ពួក​ចៅ‌ហ្វាយ​ស្រុក​ទាំង​ប៉ុន្មាន​ថែម​ទៀត។

វា​កាច់​យក​លំពង់ នៅ​ចុង​បំផុត​នៃ​ដើម​នោះ​យក​ទៅ​ដល់​ស្រុក​ជំនួញ ដាក់​ទៅ​ក្នុង​ទី​ក្រុង​នៃ​មនុស្ស​ជួញ​ប្រែ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម