លោកុប្បត្តិ 42:27ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦លុះទៅដល់កន្លែងឈប់សម្រាកតាមផ្លូវ មានពួកគេម្នាក់បានស្រាយបាវ យកចំណីឲ្យលាស៊ី ស្រាប់តែឃើញប្រាក់របស់ខ្លួននៅក្នុងមាត់បាវ។ សូមមើលជំពូក |
ពួកគេមានការភ័យខ្លាច ព្រោះមានគេនាំចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប ហើយគេពិគ្រោះគ្នាថា៖ «គឺព្រោះតែប្រាក់ដែលគេបានដាក់ក្នុងបាវ ឲ្យមកយើងវិញកាលពីលើកមុននោះហើយ បានជាគេនាំយើងចូលមកដូច្នេះ ដើម្បីរករឿងនឹងយើង ហើយចាប់យើងធ្វើជាបាវបម្រើ ព្រមទាំងសត្វលារបស់យើងផង»។