គេមិនដឹងថា លោកយ៉ូសែបស្តាប់បានទេ ព្រោះមានអ្នកបកប្រែជូន។
ចូរយើងចុះទៅបំភាន់ភាសារបស់គេ ដើម្បីកុំឲ្យគេស្តាប់គ្នាទៅវិញទៅមកបានទៀត»។
ពេលនោះ រូបេនឆ្លើយឡើងថា៖ «តើបងមិនបានហាមឯងរាល់គ្នាទេឬថា កុំឲ្យធ្វើបាបវា? តែឯងរាល់គ្នាមិនព្រមស្តាប់សោះ មើល៍ ឥឡូវនេះ វាបានទារឈាមវាវិញហើយ»។
ពេលនោះ លោកងាកចេញពីពួកគេ ហើយយំ រួចលោកវិលមកនិយាយជាមួយពួកគេវិញ។ លោកយកស៊ីម្មានចេញពីចំណោមពួកគេ ហើយចងគាត់នៅមុខពួកគេ។
ឥឡូវនេះ បងៗបានឃើញនឹងភ្នែកហើយ ឯបេនយ៉ាមីនជាប្អូនខ្ញុំក៏ឃើញនឹងភ្នែកដែរថា នេះជាមាត់របស់ខ្ញុំផ្ទាល់ដែលនិយាយជាមួយបងៗ។
ដូច្នេះ យើងជាទូតរបស់ព្រះគ្រីស្ទ ហាក់ដូចជាព្រះកំពុងអង្វរតាមរយៈយើង គឺយើងអង្វរអ្នករាល់គ្នាជំនួសព្រះគ្រីស្ទថា ចូរជានានឹងព្រះវិញទៅ។