កាលអំណត់នោះបានរាលដាលពាសពេញស្រុក លោកយ៉ូសែបក៏បើកគ្រប់ទាំងជង្រុកស្រូវលក់ឲ្យសាសន៍អេស៊ីព្ទ ដ្បិតអំណត់នោះកើតមានកាន់តែខ្លាំងឡើងៗនៅស្រុកអេស៊ីព្ទ។
នៅគ្រានោះ ស្រុកកើតមានអំណត់ ហើយលោកអាប់រ៉ាមចុះទៅសំណាក់នៅស្រុកអេស៊ីព្ទ ដ្បិតនៅស្រុកកាណានកើតមានអំណត់ខ្លាំងណាស់។
ក្រោយប្រាំពីរឆ្នាំនោះទៅ នឹងមានអំណត់ប្រាំពីរឆ្នាំវិញ ហើយគេនឹងភ្លេចពីភោគផលបរិបូរទាំងប៉ុន្មាននៅក្នុងស្រុកអេស៊ីព្ទ ព្រោះអំណត់នោះនឹងបង្ហិនបង្ហោចស្រុកនេះអស់
សូមឲ្យគេប្រមូលស្បៀងអាហារទាំងអស់ក្នុងឆ្នាំល្អដែលនៅខាងមុខ ហើយទុកស្រូវក្នុងឃ្លាំងក្រោមអំណាចរបស់ព្រះករុណា សម្រាប់ជាអាហារនៅតាមទីក្រុងនានា ហើយឲ្យអ្នកទាំងនោះរក្សាទុក។
កាលប្រជាជនក្នុងស្រុកអេស៊ីព្ទទាំងអស់ចាប់ផ្ដើមអត់ឃ្លាន គេក៏នាំគ្នាស្រែកសុំអាហារពីផារ៉ោន។ ផារ៉ោនមានរាជឱង្ការទៅកាន់សាសន៍អេស៊ីព្ទទាំងអស់ថា៖ «ចូរទៅជួបលោកយ៉ូសែប ហើយធ្វើតាមអ្វីដែលលោកបង្គាប់ចុះ»។
មនុស្សម្នាគ្រប់ទិសទីនៅលើផែនដី នាំគ្នាចូលមករកលោកយ៉ូសែបនៅស្រុកអេស៊ីព្ទ ដើម្បីទិញស្រូវ ព្រោះអំណត់នោះខ្លាំងណាស់នៅពាសពេញលើផែនដីទាំងមូល។
នៅគ្រានោះ លោកយ៉ូសែបជាទេសាភិបាលលើស្រុកនោះ គឺលោកជាអ្នកដែលលក់ស្រូវឲ្យប្រជាជនទាំងអស់នៅផែនដី។ បងៗរបស់លោកយ៉ូសែបនាំគ្នាចូលមក ហើយក្រាបចុះមុខដល់ដីនៅចំពោះលោក។
គ្រានោះ អំណត់នៅក្នុងស្រុកកាន់តែខ្លាំងឡើងៗ។
លុះដល់ផុតចិតសិបឆ្នាំ នោះព្រះយេហូវ៉ានឹងប្រោសក្រុងទីរ៉ុស ហើយក្រុងនោះនឹងត្រឡប់ទៅឯការស៊ីឈ្នួលដូចដើមវិញ ព្រមទាំងធ្វើពេស្យាគ្រប់ទាំងនគររបស់លោកីយ ដែលនៅលើផែនដីផង។
ទេវតាប្រាប់ខ្ញុំថា៖ «នេះជាបណ្ដាសាដែលត្រូវកើតទៅលើផែនដីទាំងមូល ផ្នែកម្ខាងនៃក្រាំងនោះ សរសេរថា អ្នកដែលលួចប្លន់នឹងត្រូវដកចេញ ហើយម្ខាងទៀតសរសេរថា អ្នកណាដែលស្បថបំពាន នឹងត្រូវដកចេញដែរ។
ដ្បិតថ្ងៃនោះនឹងមកដូចជាលប់ គ្របលើអស់ទាំងមនុស្សដែលនៅលើផែនដីទាំងមូល។
ព្រះអង្គបានបង្កើតមនុស្សគ្រប់ជាតិសាសន៍ពីមនុស្សតែម្នាក់ ឲ្យរស់នៅពេញលើផែនដី ព្រមទាំងសម្រេចកំណត់ពេលវេលា តាមរដូវកាល និងព្រំដែនទីលំនៅរបស់គេ