គឺនឹងមានប្រាំពីរឆ្នាំដែលសម្បូរហូរហៀរពាសពេញនៅក្នុងស្រុកអេស៊ីព្ទទាំងមូល។
គោញីល្អៗទាំងប្រាំពីរនោះ គឺប្រាំពីរឆ្នាំ ហើយកួរស្រូវល្អៗទាំងប្រាំពីរនោះ ក៏ប្រាំពីរឆ្នាំដែរ នេះជាសុបិនតែមួយទេ។
ក្រោយប្រាំពីរឆ្នាំនោះទៅ នឹងមានអំណត់ប្រាំពីរឆ្នាំវិញ ហើយគេនឹងភ្លេចពីភោគផលបរិបូរទាំងប៉ុន្មាននៅក្នុងស្រុកអេស៊ីព្ទ ព្រោះអំណត់នោះនឹងបង្ហិនបង្ហោចស្រុកនេះអស់
លោកយ៉ូសែបបានប្រមូលស្រូវយ៉ាងសន្ធឹកណាស់ ដូចខ្សាច់នៅឆ្នេរសមុទ្រ រហូតទាល់តែលោកលែងរាប់ ដ្បិតមានច្រើនពេករាប់មិនអស់។