ហើយឃើញមានគោញីប្រាំពីរក្បាលធាត់ៗល្អ ឡើងពីទន្លេមកស៊ីស្មៅនៅទីវាល។
ពីរឆ្នាំក្រោយមក ផារ៉ោនបានយល់សប្ដិឃើញថា ទ្រង់ឈរនៅមាត់ទន្លេនីល
ហើយមានគោញីប្រាំពីរក្បាលធាត់ៗល្អ ឡើងពីទន្លេនីលមកស៊ីស្មៅនៅទីវាល។
បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀតឡើងពីទន្លេមក ស្គមៗ ហើយអាក្រក់មើល ក៏ឈរនៅមាត់ទន្លេជិតគោឯទៀត។
តើដើមកក់ដុះដោយឥតភក់បានឬ? ឯដើមផ្នក់ទឹក តើនឹងដុះដោយឥតទឹកបានឬទេ?
ដៃទន្លេទាំងប៉ុន្មាននឹងធុំស្អុយ ហើយព្រែកទាំងពួងនៃស្រុកអេស៊ីព្ទ នឹងអន់ថយ ហើយរីងស្ងួតទៅ ឯដើមបបុស ដើមត្រែងនឹងស្វិតក្រៀម។
បណ្ដាវាលតាមទន្លេ ហើយនៅមាត់ច្រាំង និងស្រែទាំងប៉ុន្មានដែលគេសាបព្រោះតាមមាត់ទន្លេ នឹងក្រៀម ហើយផាត់បាត់ទៅ។