Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 40:6

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ព្រឹក​ឡើង លោក​យ៉ូសែប​ចូល​ទៅ​ឯ​អ្នក​ទាំង​ពីរ ឃើញ​គេ​មាន​ទឹក​មុខ​ព្រួយ។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​យប់​មួយ មេ​ថ្វាយ​ពែង និង​មេ​ដុត​នំ​របស់​ស្តេច​ស្រុក​អេស៊ីព្ទ​ដែល​នៅ​ជាប់​គុក បាន​យល់​សប្តិ​ទាំង​ពីរ​នាក់ ដែល​សប្តិ​នោះ​មាន​អត្ថ‌ន័យ​ផ្សេង​ពី​គ្នា​រៀង​ខ្លួន។

លោក​ក៏​សួរ​មហា‌តលិក​ទាំង​ពីរ​របស់​ផារ៉ោន ដែល​ជាប់​ឃុំ​ឃាំង​ជា‌មួយ​គ្នា​នៅ​ក្នុង​គុក​ចៅ‌ហ្វាយ​របស់​លោក​ថា៖ «ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​លោក​មាន​ទឹក​មុខ​ព្រួយ​ដូច្នេះ?»

គេ​ឆ្លើយ​ថា៖ «យើង​បាន​យល់​សប្តិ តែ​គ្មាន​អ្នក​ណា​អាច​កាត់​ស្រាយ​សប្ដិ​នេះ​បាន​ទេ»។ លោក​យ៉ូសែប​ពោល​ទៅ​គេ​ថា៖ «តើ​ការ​កាត់​ស្រាយ​មិន​មែន​ជា​កិច្ច‌ការ​របស់​ព្រះ​ទេ​ឬ? សូម​លោក​ប្រាប់​សប្តិ​នោះ​មក​ខ្ញុំ​មើល»។

លុះ​ព្រឹក​ឡើង ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​ខ្វល់​ខ្វាយ​ណាស់ ស្ដេច​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​គ្រូ​ទាយ និង​ពួក​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីព្ទ​មក រួច​ផារ៉ោន​តំណាល​សប្ដិ​នោះ​ប្រាប់​ពួក‌គេ តែ​គ្មាន​អ្នក​ណា​ម្នាក់​អាច​កាត់​ស្រាយ​ថ្វាយ​ស្ដេច​បាន​ឡើយ។

យើង​បាន​សុបិន​ឃើញ ដែល​ធ្វើ​ឲ្យ​យើង​តក់​ស្លុត ហើយ​គំនិត​ដែល​យើង​នឹក​គិត​នៅ​ក្នុង​ដំណេក និង​និមិត្ត​ក្នុង​គំនិត​របស់​យើង ក៏ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច។

ពេល​នោះ ព្រះ‌ភក្ត្រ​បំព្រង​របស់​ស្តេច​ក៏​ផ្លាស់​ប្រែ ហើយ​គំនិត​ស្ដេច​ក៏​នាំ​ឲ្យ​ព្រួយ​បារម្ភ ព្រះ​កាយ​ពល​ទន់​ខ្សោយ ហើយ​ជង្គង់​ស្ដេចប្រដំ​គ្នា។

សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ។ ចំណែក​ឯ​ខ្ញុំ ដានី‌យ៉ែល គំនិត​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​តក់​ស្លុត​ជា​ខ្លាំង ហើយ​មុខ​ខ្ញុំ​ក៏​ស្លេក​ស្លាំង តែ​ខ្ញុំ​រក្សា​រឿង​នោះ​ទុក​នៅ​ក្នុង​ចិត្ត។

ដូច្នេះ ខ្ញុំ​ដានី‌យ៉ែល ក៏​ខ្សោះ​ល្វើយ ហើយ​ឈឺ​អស់​បួន​ដប់​ថ្ងៃ រួច​ខ្ញុំ​ក្រោក​ឡើង​ទៅ​បំពេញកិច្ច​ការ​របស់​ស្តេច​វិញ តែ​ខ្ញុំ​តក់​ស្លុត​ជា​ខ្លាំង​ដោយ​សារ​និមិត្ត​នោះ ហើយ​គ្មាន​អ្នក​ណា​អាច​យល់​បាន។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម