មេកងរក្សាស្ដេចបានប្រគល់អ្នកទាំងពីរទៅឲ្យលោកយ៉ូសែបមើលខុសត្រូវ ហើយគេនៅជាប់ឃុំឃាំងជាយូរថ្ងៃ។
នៅពេលជាមួយគ្នានោះ ពួកម៉ាឌានបាននាំយ៉ូសែបទៅដល់ស្រុកអេស៊ីព្ទ លក់ឲ្យប៉ូទីផារ ជាមន្ត្រីរបស់ផារ៉ោន គឺជាមេបញ្ជាការកងរក្សាស្តេច។
រីឯយ៉ូសែប គេបាននាំគាត់ទៅដល់ស្រុកអេស៊ីព្ទ ហើយមានមន្ត្រីសាសន៍អេស៊ីព្ទម្នាក់ ឈ្មោះប៉ូទីផារ ជាមេកងរក្សាស្តេចរបស់ផារ៉ោន បានទិញគាត់ពីពួកអ៊ីសម៉ាអែល ដែលនាំចុះមកស្រុកនោះ។
ស្ដេចឃុំគេទុកក្នុងគុករបស់មេកងរក្សាស្តេច ជាគុកដែលឃុំឃាំងលោកយ៉ូសែប។
មានយប់មួយ មេថ្វាយពែង និងមេដុតនំរបស់ស្តេចស្រុកអេស៊ីព្ទដែលនៅជាប់គុក បានយល់សប្តិទាំងពីរនាក់ ដែលសប្តិនោះមានអត្ថន័យផ្សេងពីគ្នារៀងខ្លួន។
លោកក៏យកពួកគេទាំងអស់គ្នាទៅឃុំឃាំងអស់រយៈពេលបីថ្ងៃ។
ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។