Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 40:21

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេចបាន​តាំង​មេ​ថ្វាយ​ពែង​ក្នុង​តំណែង​ដើម​របស់​គាត់​ឡើង​វិញ ហើយ​គាត់​ក៏​ថ្វាយ​ពែង​ដល់​ព្រះ‌ហស្ត​ផារ៉ោន​ត​ទៅ​ទៀត

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​បី​ថ្ងៃ​ទៀត ផារ៉ោន​នឹង​លើក​មុខ​លោក ហើយ​តាំង​លោក​ឲ្យ​ធ្វើ​ក្នុង​តំណែង​ដើម​របស់​លោក​វិញ ហើយ​លោក​នឹង​បាន​ថ្វាយ​ពែង​ផារ៉ោន​ដល់​ព្រះ‌ហស្ត​របស់​ស្ដេច​ទៀត ដូច​លោក​ធ្លាប់​ធ្វើ កាល​ពី​លោក​នៅ​បម្រើ​ជា​អ្នក​ថ្វាយ​ពែង​ពី​មុន។

ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​ខ្ញាល់​នឹង​មហាត‌លិក​ទាំង​ពីរ គឺ​មេ​អ្នក​ថ្វាយ​ពែង និង​មេ​អ្នក​ដុត​នំ

ហេតុ‌ការណ៍​នោះ​ក៏​កើត​មាន ដូច​គាត់​បាន​កាត់​ស្រាយ​មែន គឺ​ទូល‌បង្គំ​បាន​ទទួល​តំណែង​របស់​ទូល‌បង្គំ​ដូច​ដើម​វិញ ហើយ​អ្នក​ដុត​នំ​ត្រូវ​ព្យួរ​ក»។

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ និង​ពាក្យ​អធិស្ឋាន​របស់​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​ពេញ​ចិត្ត​នឹង​កោត​ខ្លាច​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ ហើយ​សូម​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ នៅ​ចំពោះ​មនុស្ស​នេះ​ផង»។ នៅ​គ្រា​នោះ ខ្ញុំ​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច។

នៅ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទីម្ភៃ ក្នុង​រជ្ជ‌កាល​ព្រះបាទ​អើថា‌ស៊ើក‌សេស ក្នុង​ពេល​ដែល​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដាក់​នៅ​ចំពោះ​ស្តេច នោះ​ខ្ញុំ​បាន​លើក​ស្រា​ថ្វាយ​ស្ដេច។ ពី​មុនមក ខ្ញុំ​មិន​ធ្លាប់​មាន​ទឹក​មុខ​ក្រៀម​ក្រំ​នៅ​ចំពោះ​ស្ដេច​ឡើយ។

ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​ល្បង​ល​លោក រហូត​ទាល់​តែ​សេចក្ដី ដែល​លោក​ថ្លែង​ទុកបាន​សម្រេច។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម