Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 40:14

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​ប៉ុន្ដែ ពេល​លោក​បាន​សុខ‌ស្រួល​ហើយ សូម​នឹក​ចាំ​ពី​ខ្ញុំ​ផង សូម​ផ្សាយ​សេចក្ដី​សប្បុរស​មក​ខ្ញុំ សូម​ទូល​ផារ៉ោន​ឲ្យ​ជ្រាប​ពី​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ពី​គុក​នេះ​ផង

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​បី​ថ្ងៃ​ទៀត ផារ៉ោន​នឹង​លើក​មុខ​លោក ហើយ​តាំង​លោក​ឲ្យ​ធ្វើ​ក្នុង​តំណែង​ដើម​របស់​លោក​វិញ ហើយ​លោក​នឹង​បាន​ថ្វាយ​ពែង​ផារ៉ោន​ដល់​ព្រះ‌ហស្ត​របស់​ស្ដេច​ទៀត ដូច​លោក​ធ្លាប់​ធ្វើ កាល​ពី​លោក​នៅ​បម្រើ​ជា​អ្នក​ថ្វាយ​ពែង​ពី​មុន។

ពេល​នោះ មេ​ថ្វាយ​ពែង​ក៏​ទូល​ថ្វាយ​ផារ៉ោន​ថា៖ «ថ្ងៃ​នេះ ទូល‌បង្គំ​នឹក​ឃើញ​កំហុស​របស់​ទូល​បង្គំ​ហើយ។

គ្រា​នោះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មាន​ពូជ‌ពង្ស​របស់​ស្ដេចសូល​សល់​នៅ​ឬ​ទេ? ដើម្បី​ឲ្យ​យើង​បាន​សម្ដែង​សេចក្ដី​ករុណា​ដល់​អ្នក​នោះ ដោយ​យល់​ដល់​យ៉ូណា‌ថាន» ។

ប៉ុន្តែ ចូរ​សម្ដែង​សេចក្ដី​សប្បុរស​ដល់​ពួក​កូន​បារស៊ី‌ឡាយ អ្នក​ស្រុក​កាឡាត​វិញ ហើយ​ឲ្យ​គេ​នៅ​ក្នុង​ពួក​អ្នក​ដែល​បរិ‌ភោគ​នៅ​តុ​របស់​បុត្រ ដ្បិត​គេ​បាន​មក​ទទួល​បិតា នៅ​គ្រា​ដែល​បិតា​បាន​រត់​ពី​អាប់សា‌ឡុម​បង​របស់​បុត្រ​ទៅ។

ពេល​នោះ គាត់​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌យេស៊ូវ​អើយ ពេល​ព្រះ‌អង្គ​យាង​មក​គ្រង​រាជ្យ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ​ផង»។

ពេល​ព្រះ​ត្រាស់​ហៅ តើ​អ្នក​ជា​បាវ​បម្រើ​គេ​ឬ? កុំ​ខ្វល់​ពី​រឿង​នោះ​ឡើយ តែ​បើ​អ្នក​អាច​ដោះ​ខ្លួន​បាន ចូរ​ដោះ​ខ្លួន​ចេញ​ទៅ

ដូច្នេះ សូម​ស្បថ​ឲ្យ​នាង​ខ្ញុំ​ឥឡូវ ដោយ​យក​ព្រះ‌យេហូវ៉ា​ជាសាក្សី​ថា ពួក​លោក​នឹង​អាណិត​មេត្តា​ដល់​ក្រុម​គ្រួសារ​ឪពុក​នាង​ខ្ញុំ ដូច​នាង​ខ្ញុំ​បាន​អាណិត​មេត្តា​ដល់​ពួក​លោក​ដែរ ហើយ​សូម​ទុក​សញ្ញា​មួយ​ឲ្យ​ប្រាកដ​ដល់​នាង​ខ្ញុំ​ផង

នោះ​ដំណើរ​នេះ​មិន​បាន​ជា​ហេតុ​ឲ្យ​លោក​តូច​ចិត្ត​ស្តាយ ដោយ​លោក​បាន​កម្ចាយ​ឈាម​គេ​ឥត​ហេតុ ឬ​បាន​សង‌សឹក​ដល់​គេ​ដោយ​ខ្លួន​លោក​ឡើយ ហើយ​កាល​ណា​ព្រះ‌យេហូវ៉ា​បាន​ប្រោស​សេចក្ដី​ល្អ​ដល់​លោក​ម្ចាស់ នោះ​សូម​ទាន​នឹក​ចាំ​ពី​ខ្ញុំ ជា​ស្រី​បម្រើ​របស់​លោក​ផង»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម