Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 40:1

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រោយ​ហេតុ‌ការណ៍​នោះ​មក មាន​អ្នក​ថ្វាយ​ពែង​របស់​ស្តេច​ស្រុក​អេស៊ីព្ទ និង​អ្នក​ដុត​នំ​របស់​ស្ដេច បាន​ធ្វើ​ឲ្យ​ស្ដេច​ស្រុក​អេស៊ីព្ទ ជា​ម្ចាស់​របស់​ខ្លួន​អាក់​អន់​ព្រះ‌ហឫ‌ទ័យ។

សូមមើលជំពូក ចម្លង

10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពែង​របស់​ផារ៉ោន​នៅ​ក្នុង​ដៃ​របស់​ខ្ញុំ ហើយ​ខ្ញុំ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​មក​គាប​ដាក់​ពែង​របស់​ផារ៉ោន រួច​យក​ពែង​នោះ​ទៅ​ថ្វាយ​ដល់​ព្រះ​ហស្ត​ផារ៉ោន»។

នៅ​បី​ថ្ងៃ​ទៀត ផារ៉ោន​នឹង​លើក​មុខ​លោក ហើយ​តាំង​លោក​ឲ្យ​ធ្វើ​ក្នុង​តំណែង​ដើម​របស់​លោក​វិញ ហើយ​លោក​នឹង​បាន​ថ្វាយ​ពែង​ផារ៉ោន​ដល់​ព្រះ‌ហស្ត​របស់​ស្ដេច​ទៀត ដូច​លោក​ធ្លាប់​ធ្វើ កាល​ពី​លោក​នៅ​បម្រើ​ជា​អ្នក​ថ្វាយ​ពែង​ពី​មុន។

កាល​មេ​ដុត​នំ​ឃើញ​ថា ការ​កាត់​ស្រាយ​នោះ​គួរ​ឲ្យ​ពេញ​ចិត្ត គាត់​ក៏​ពោល​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «ខ្ញុំ​ក៏​បាន​យល់​សប្តិ​ដែរ គឺ​ខ្ញុំ​ឃើញ​នំបុ័ង​បី​កញ្ច្រែង​នៅ​លើ​ក្បាល​ខ្ញុំ

ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​ខ្ញាល់​នឹង​មហាត‌លិក​ទាំង​ពីរ គឺ​មេ​អ្នក​ថ្វាយ​ពែង និង​មេ​អ្នក​ដុត​នំ

មាន​យប់​មួយ មេ​ថ្វាយ​ពែង និង​មេ​ដុត​នំ​របស់​ស្តេច​ស្រុក​អេស៊ីព្ទ​ដែល​នៅ​ជាប់​គុក បាន​យល់​សប្តិ​ទាំង​ពីរ​នាក់ ដែល​សប្តិ​នោះ​មាន​អត្ថ‌ន័យ​ផ្សេង​ពី​គ្នា​រៀង​ខ្លួន។

ពេល​នោះ មេ​ថ្វាយ​ពែង​ក៏​ទូល​ថ្វាយ​ផារ៉ោន​ថា៖ «ថ្ងៃ​នេះ ទូល‌បង្គំ​នឹក​ឃើញ​កំហុស​របស់​ទូល​បង្គំ​ហើយ។

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ និង​ពាក្យ​អធិស្ឋាន​របស់​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​ពេញ​ចិត្ត​នឹង​កោត​ខ្លាច​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ ហើយ​សូម​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ នៅ​ចំពោះ​មនុស្ស​នេះ​ផង»។ នៅ​គ្រា​នោះ ខ្ញុំ​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច។

នៅ​វេលា​យប់​ថ្ងៃ​នោះ ស្ដេច​ផ្ទំ​មិន​លក់​សោះ ហើយ​ទ្រង់​បង្គាប់​ឲ្យ​គេ​យក​សៀវ‌ភៅ ដែល​មាន​កត់​ត្រា​ព្រឹត្តិ‌ការណ៍​សំខាន់​ៗមក គឺ​សៀវ‌ភៅ​កំណត់​ត្រា​ប្រវត្តិ‌សាស្ត្រ រួច​គេ​ក៏​អាន​ថ្វាយ​ស្តេច។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម