កាអ៊ីនបានស្គាល់ប្រពន្ធរបស់គាត់ ហើយនាងក៏មានទម្ងន់បង្កើតបានអេណុក។ កាអ៊ីនបានសង់ក្រុងមួយ រួចដាក់ឈ្មោះក្រុងនោះតាមឈ្មោះអេណុក កូនរបស់គាត់។
បន្ទាប់មក គេពោលថា៖ «មកយើង សង់ទីក្រុងមួយសម្រាប់យើង និងប៉មមួយដែលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងត្រូវខ្ចាត់ខ្ចាយទៅពាសពេញលើផែនដី»។
បន្ទាប់មក កាអ៊ីនក៏ចេញពីព្រះយេហូវ៉ា ទៅនៅស្រុកណូឌ ខាងកើតស្រុកអេដែន។
អេណុកបង្កើតបានអ៊ីរ៉ាឌ អ៊ីរ៉ាឌបង្កើតមហ៊ូយ៉ែល មហ៊ូយ៉ែលបង្កើតមទូសែល ហើយមទូសែលបង្កើតឡាមេក។
ពេលយ៉ារេឌមានអាយុមួយរយហុកសិបពីរឆ្នាំ លោកបង្កើតបានហេណុក។
ក្រោយពីបានបង្កើតមធូសាឡាមក លោកហេណុកបានដើរជាមួយព្រះអស់បីរយឆ្នាំ ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើនទៀត។
នៅគ្រាដែលអាប់សាឡុមគង់ព្រះជន្មនៅឡើយ ទ្រង់ធ្វើបង្គោលថ្មមួយ ទុកនៅច្រកភ្នំនៃហ្លួងសម្រាប់ជាទីរំឭក ដោយនឹកថា៖ «យើងគ្មានកូនប្រុសដើម្បីនឹងបន្តឈ្មោះយើងទេ»។ ទ្រង់ក៏ដាក់ឈ្មោះថ្មនោះតាមនាមរបស់ទ្រង់ គេក៏ហៅថ្មនោះថា «ថ្មអាប់សាឡុម» ដរាបដល់សព្វថ្ងៃនេះ។
គេគិតក្នុងចិត្តថា ពូជពង្សរបស់គេ នឹងនៅស្ថិតស្ថេរជានិច្ច ទីលំនៅរបស់គេនឹងធន់នៅគ្រប់ជំនាន់ ក៏ដាក់ឈ្មោះដីធ្លីគេ តាមឈ្មោះរបស់ខ្លួនទៀតផង។
ប៉ុន្តែ មនុស្សមិនស្ថិតស្ថេរនៅ ដោយមានកេរ្តិ៍ឈ្មោះទេ គេដូចជាសត្វតិរច្ឆានដែលត្រូវវិនាសទៅ។
ស្ដេចមានរាជឱង្ការថា៖ «នេះតើមិនមែនជាក្រុងបាប៊ីឡូនដ៏ធំ ដែលយើងបានសង់ទុកជារាជស្ថាន ដោយអំណាចអានុភាពរបស់យើង ហើយសម្រាប់ជាសិរីល្អនៃតេជានុភាពរបស់យើងទេឬ?»