នាងមានទម្ងន់ទៀត បង្កើតបានកូនប្រុសមួយ រួចម្ដាយដាក់ឈ្មោះកូននោះថា "អូណាន់"។
អ័ដាមបានស្គាល់អេវ៉ាជាប្រពន្ធ ហើយនាងមានទម្ងន់បង្កើតបានកាអ៊ីន នាងពោលថា៖ «ខ្ញុំបានបង្កើតកូន ប្រុសម្នាក់ ដោយសារព្រះយេហូវ៉ាប្រោសប្រទាន»។
កូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (តែអ៊ើរ និងអូណាន់បានស្លាប់នៅស្រុកកាណាន) ហើយកូនរបស់ពេរេស គឺហេស្រុន និងហាមុល។
ឯកូនរបស់យូដា គឺអ៊ើរ អូណាន់ និងសេឡា ទាំងបីនាក់នេះជាកូនរបស់ស៊ូអា សាសន៍កាណាន បានបង្កើតឲ្យគាត់។ ឯអ៊ើរ កូនច្បងយូដា គាត់ជាមនុស្សអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ព្រះអង្គក៏បានដកយកជីវិតគាត់ទៅ។
កូនចៅរបស់យូដាមាន អ៊ើរ និងអូណាន់ តែអ៊ើរ និងអូណាន់បានស្លាប់នៅស្រុកកាណាន។